ព័ត៌មានអន្តរជាតិ

តួកគី ប្រកាសថា កំពុងត្រៀមដាក់ទណ្ឌកម្មសងសឹកអាមេរិក

image

អ្នកនាំពាក្យក្រសួងការបរទេសតួកគី ថ្លែងថា ក្រសួងការបរទេសតួកគី កំពុងរៀបចំការដាក់ទណ្ឌកម្មសងសឹក ប្រឆាំងនឹងសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីដូណាល់ត្រាំ បានដាក់ទណ្ឌកម្មលើទីក្រុងអង់ការ៉ា ជុំវិញការវាយលុក របស់ខ្លួននៅក្នុងភាគពាយព្យ ប្រទេសស៊ីរី។

ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៤តុលា បានប្រកាសដាក់ទណ្ឌកម្មលើទួរគី ចំពោះការវាយលុក ប្រឆាំងនឹងកងជីវពល YPG របស់ឃឺដ ប៉ុន្តែក្រុមអ្នករិះគន់លោកTrumpថា នេះជំហានជាពិសេស នៃការដំឡើងពន្ធដែកថែប និងការផ្អាកកិច្ចចរចាពាណិជ្ជកម្ម គឺខ្សោយណាស់ ដែលអាចមានផលប៉ះពាល់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅទីក្រុងអង់ការ៉ា លោក Kalin ក៏បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក ត្រូវបានគេប្រាប់យ៉ាងច្បាស់ថា តួកគីនឹងមិនប្រកាសបទឈប់បាញ់ នៅភាគខាងជើង ប្រទេសស៊ីរីទេ ហើយថាខ្លួននឹងមិនចរចា ជាមួយយុទ្ធជនឃឺដឡើយ។

តួកគី បានចាប់ផ្តើមប្រតិបត្តិការយោធា នៅក្នុងប្រទេសស៊ីរី នៅថ្ងៃទី៩ខែតុលាភ្លាមៗ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសដកកងទ័ពរបស់ខ្លួនចេញ ពីភាគខាងជើងប្រទេសស៊ីរី។ ទីក្រុងអង់ការ៉ា និយាយថា ប្រតិបត្តិការនេះ ចាំបាច់ណាស់ក្នុងការបណ្តេញ ក្រុមសកម្មប្រយុទ្ធឃឺដ ចេញពីតំបន់ព្រំដែន និងបង្កើតតំបន់សុវត្ថិភាព សម្រាប់ជនភៀសខ្លួនស៊ីរីនៅទីនោះ។

ក្រុងដាម៉ាស បានពិពណ៌នា ប្រតិបត្តិការរបស់ទួរគីថា ជាការឈ្លានពាន រំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ស៊ីរី៕