ក្រសួងសេដ្ឋកិច្ច ចាប់ផ្តើមប្រមូលពន្ឋលើមធ្យោបាយដឹកជញ្ជូន ពីថ្ងៃទី១មិថុនានេះ ដល់ថ្ងៃ៣០វិច្ឆិកា
| ព័ត៌មានជាតិ
SHARE

បើយោងតាមការ ជូនដំណឹងពីក្រសួងសេដ្ឋកិច្ច ស្តីពីការប្រមូលពន្ឋលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឲ្យដឹងថា ការប្រមូលពន្ឋលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០១៨ ត្រូវដាក់ឲ្យអនុវត្តន៍ពីថ្ងៃទី១ មិថុនានេះ រហូតដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។


សម្រាប់ការបង់ពន្ឋ ក្នុងឆ្នាំ២០១៨នេះ ម្ចាស់មធ្យោបាយដឹកជញ្ជូន យានជំនិះគ្រប់ប្រភេទ ត្រូវធ្វើលិខិតប្រកាស និងបង់ពន្ឋនៅសាខាពន្ឋដារខេត្តឬខណ្ឌ នៅធនាគារកាណាឌីយ៉ា ធនាគារអេស៊ីកាលីដា ធនាគារអេអ៊ិនហ្សិនរ៉ូយ៉ាល់ និងធនាគារមួយចំនួនទៀត ដែលចុះអនុស្សារណៈ នៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច។

តាមការជូនដំណឹង ពីក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០១៩ តទៅ អង្គភាពពន្ឋដា នឹងចុះត្រួតពិនិត្យផាកពិន័យ ចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះទាំងឡាយណា ដែលមិនទាន់បានប្រកាសពន្ឋ ក្នុងឆ្នំា២០១៨ នឹងបង់ប្រាក់ពិន័យ១០០% នៃប្រាក់ពន្ឋដែលត្រូវបង់៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation