សម្តេចតេជោ៖ ខ្ញុំជាជីតាដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូបខិតខំ ជួយចៅដើម្បីសម្រេចគោលដៅ
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ មានប្រសាសន៍ថា សម្តេចជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូប ខិតខំ ជួយចៅ ដើម្បីសម្រេចគោលដៅ។

នេះជាការបញ្ជាក់ ពីហ្វេសបុកសម្តេចតេជោសែន នាព្រឹកថ្ងៃនេះ។

សម្តេចតេជោ មានប្រសាសន៍បន្តថា ចៅស្រីខ្ញុំដែលកំពុងរៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបបាន ខិតខំមកជួបជីតានៅប្រទេសប៊ុលហ្ការី។ ដោយចៅរៀនយកជំនាញវិទ្យាសាស្ត្រ
នយោបាយ ហើយខ្ញុំជាជីតាដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូបខិតខំ ជួយចៅដើម្បីសម្រេចគោលដៅដែលចៅចង់ទៅ។

សម្តេចតេជោ បញ្ជាក់ថា ថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានា ធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេស ប៊ុលហ្ការីសំដៅឱ្យចៅបានយល់អំពី របៀបចរចានៃថ្នាក់ដឹកនាំជាតិ។

សូមជម្រាបថា កាលពីខែមិថុនា២០១៩កន្លងទៅ ចៅស្រីសម្តេចក៏ បានចូលរួមរបៀបនេះ នៅប្រទេសហុងគ្រី ក្នុងពេលដែលសម្តេចតេជោ ទស្សនកិច្ច
នៅនៅទីនោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation