ការបំភ្លឺព័ត៌មានករណីជនជាតិចិន ដេញវ៉ៃគ្នា នៅតាមបណ្តាយផ្លូវឯករាជ្យ ជិតរង្វង់មូលតោពីរ ដែលបង្ហោះតាមបណ្តាញហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី១៦ ខែតុលា
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ តាមពិតករណីនេះកើតឡើង នៅវេលាម៉ោង ៤រសៀល ថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវឯករាជ្យ នៅមុខសាលាកម្មករ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ដើមរឿងដំបូង ផ្តើមចេញពីការស្ទះចរាចរ ហើយភាគីអ្នកបើកឡានស្តារិច បើកបរដោយបុគ្គលិកកាសុីណូ វ៉ាង ឆាវ បានបើកឡានស្តារិចរុលៗ ទៅមុខពេលផ្លូវកំពុងស្ទះ ក៏បានជ្រុលទៅប៉ះឡានហាយឡែនឌឺ របស់បុគ្គលិកកាសុីណូជីងបុី បណ្តាលឲ្យរបក់ថ្នាំបន្តិចបន្តួច។

បន្ទាប់មកភាគីម្ចាស់ឡានទាំងពីរ ក៏បើកកញ្ចក់ឡានស្រែកដាក់គ្នាទៅវិញទៅមក ក៏បង្កឲ្យមានហឹង្សាដេញវ៉ៃតប់គ្នាទៅវិញទៅមក។

ក្រោយកើតហេតុ អ្នកគ្រប់គ្រងកាសុីណូទាំងពីរ បានចេញមកសម្របសម្រួលឲ្យភាគីទាំងពីរបញ្ចប់រឿន និងបាននាំគ្នាទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ ដើម្បីធ្វើកំណត់ហេតុបញ្ចប់រឿង ដោយភាគីខាងកាសុីណូ វ៉ាង ឆាវ បានសងភាគីបុគ្គលិកកាសុីណូ ជិន បុី ចំនួន ២.០០០$ ដើម្បីព្យាបាលរបួស និងការខូចខាតឡាន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation