សម្តេចតេជោ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប៊ុលហ្ការី ដែលបានគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ២០១៩
| ព័ត៌មានជាតិ
SHARE

នេះជាការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងឪកាសទទួលទានអាហារពេលថ្ងៃត្រង់ រៀបចំឡើងដោយឧបនាយករដ្ឋមន្រ្តី នៃកំណែទម្រង់យុត្តិធម៌ និងជារដ្ឋមន្រ្តីការបរទេសហុងគ្រី និងលោកជំទាវ អេកាតេរីណា ហ្សាខារីអេវ៉ា ក្នុងនាមនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប៊ុលហ្ការី នៅវេលាថ្ងៃត្រង់ថ្ងៃទី១៦តុលា ម៉ោងនៅប្រទេសប៊ុលហ្គារី ត្រូវនឹងល្ងាចម៉ោងនៅកម្ពុជា។ ពិធីមានការ អញ្ជើញ ចូលរួមជាភ្ញៀវកិត្តិយស ពីសំ ណាក់ ឥស្សរ ជនជាន់ខ្ពស់ នៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្ការី ជាច្រើនរូប។

ក្នុងពិធីទទួលទានអាហារថ្ងៃ ត្រង់ នេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ វឌ្ឍន ភាពថ្មីៗ ដែលរដ្ឋាភិបាលសាធារណរដ្ឋប៊ុលហការីសម្រេចបាន ជាពិសេសជាប្រទេសមួយដែលបាន ក្លាយជាសមាជិករបស់អង្គការណាតូ នៅឆ្នាំ២០០៤ និងជាសមាជិកសហភាពអឺរ៉ុប ក្នុងឆ្នាំ២០០៧។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះរដ្ឋាភិបាល ប៊ុលហ្ការី ដែលបានធ្វើកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏ធំមួយ កាលពីទសវត្សរ៍ឆ្នាំ៩០ ដើម្បីកែ ប្រែសេដ្ឋកិច្ចតាមបែបផែនការ និងគ្រប់គ្រងដោយរដ្ឋ ទៅជាសេដ្ឋកិច្ចទីផ្សារសេរី។ លើទំណាក់ទំនង ទ្វេភាគី សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាលប៊ុលហ្ការី ដែល បានគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ២០១៩។

កម្ពុជាក៏បានគាំទ្របេក្ខភាពប៊ុលហ្ការី ក្នុងក្រុមប្រឹក្សាសិទ្ធមនុស្ស អង្គ ការសហប្រជាជាតិ អាណត្តិឆ្នាំ២០១៩-២០២១។ គាំទ្រលោកសាស្រ្តាចារ្យ Valina Todorova ជា សមាជិកគណះកម្មាធិការសិទ្ធកុមារ សម្រាប់អាណត្តិឆ្នាំ២០១៧-២០២០ របស់អង្គការសហប្រជា ជាតិ និងគាំទ្រប៊ុលហ្ការី ក្នុងគណះកម្មាធិការស្តីពីការលុបបំបាត់ការរើសអើងប្រឆាំងស្រ្តី សម្រាប់ អាណត្តិឆ្នាំ២០១៥-២០១៨ របសអង្គការសហប្រជាជាតិ។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកជំ ទាវ អេកាតេរីណា ហ្សាខារីអេវ៉ា ក៏បានប្តេជ្ញារួមគ្នាក្នុងការបន្តនូវការគាំទ្រគ្នា ទៅវិញទៅមកទាំងក្នុង ក្របខណ្ឌទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ និងផ្តល់ផលប្រ យោជន៍ឲ្យគ្នាទៅវិញទៅមក ពិសេសសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្ការី។

សូម បញ្ជាក់ថា នៅក្នុងជំនួបកំពូលនៃមេដឹកនាំរដ្ឋាភិបាលទាំងពីរ ឯកឧត្តមនាយករដ្ឋមន្រ្តីប៊ុលហ្ការី បាន ផ្តល់អាហារូបករណ៍ជូនដល់សិស្ស និស្សិតកម្ពុជាចំនួន១០កន្លែង និងបានស្នើឲ្យមានការបើកស្ថាន ឯកអគ្គរដ្ឋទូតប៊ុលហ្ការី នៅកម្ពុជាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។អត្ថបទ ៖ ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation