កម្ពុជា និងប៊ុលហ្គារី បានចុះហត្ថលេខា ចំនួន៣ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីប្រទេសប៊ុលហ្គារី
| ព័ត៌មានជាតិ
SHARE

បន្ទាប់ពីបានធ្វើជំនួបពិភាក្សាប្រកបដោយលទ្ធភាពដ៏ត្រចះត្រចង់រួចមក ប្រមុខរដ្ឋាភិបាល នៃ ប្រទេសទាំងពីរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្រ្តីប៊ុលហ្ការី ឯកឧត្តម ប៊ួយកូ បូរីសូវ (Boyko Borissov) នៅថ្ងៃទី១៦តុលានេះបានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ក្នុងនោះ
ទី១ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស រវាងរាជរដ្ឋាភិ បាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងរដ្ឋាភិបាល នៃសាធារណរដ្ឋប៊ុលហ្ការី
ទី២កម្មវិធីសម្រាប់ កិច្ចសហប្រតិបត្តិការវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បះ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងវប្បធម៌ នៃសាធារណរដ្ឋប៊ុលហ្ការី
និងទី៣ អនុស្សារណ:យោគយល់គ្នា រវាងវិទ្យាស្ថានជាតិការ ទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រះរាជាណាចក្រ កម្ពុជា និងវិទ្យាស្ថានការទូត នៃក្រសួងការបរទេសប៊ុលហ្ការី ដែលជាណេះគឺជាការជំរូញទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្ការី ឲ្យកាន់តែរឹងមាំរីកចម្រើនទ្វេឡើងថែមទៀត៕អត្ថបទ៖ ហ៊ន សុភ័ក្រ



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation