ជំនួបកំពូលរវាងនាយករដ្ឋមន្ត្រីកម្ពុជា-ប៊ុលហ្ការី ធ្វើឡើងដើម្បីពង្រឹងពង្រីកទំនាក់ទំនងប្រទេសទាំងពីរ
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការីថ្ងៃទី១៦ ខែតុលានេះ។


សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់សមភាគី នាយករដ្ឋមន្រ្តីប៊ុលហ្ការី ឯកឧត្តម ប៊ួយកូ បូរីសូវ (Boyko Borissov) នៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងសូហ្វីយ៉ា។


ក្នុងជំនួបជាមួយ នាយករដ្ឋមន្រ្តីប៊ុលហ្ការី សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាលនិងប្រជាជនប៊ុលហ្ការី ដែលធ្លាប់បានផ្តល់ជំនួយនិងការគាំទ្រដ៏ឧត្តុង្គឧត្តមជូនកម្ពុជាក្នុងអំឡុងពេលដ៏លំបាក បន្ទាប់ពីសង្រ្គាមនិងរបបប្រល័យពូជសាសន៍ ជាពិសេសអរគុណចំពោះការបញ្ជូនកងកម្លាំងមួកខៀវប៊ុលហ្ការី ក្នុងប្រតិបត្តិការអ៊ុនតាក់នៅកម្ពុជា កាល ពីដើមឆ្នាំ១៩៩០។


ក្នុងជំនួបកំពូលនោះដែរ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីប្រទេសប៊ុលហ្គារីបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រីកចំនួននៃអ្នកទេសចរណ៍រវាងប្រទេសទាំងពីរ ។


ឯកឧត្តមនាយករដ្ឋមន្រ្តីប៊ុលហ្ការី បានបង្ហាញពីជំនឿទុកចិត្ត ចំពោះលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅសាធារណរដ្ឋប៊ុលហ្ការី ដែលបានរួម ចំណែក ក្នុងការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជានិងប៊ុលហ្ការី ក្នុងបណ្តាឆ្នាំខាងមុខ។


ក្នុងជំនួបគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តីប៊ុលហ្ការី បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation