លីបង់៖ ក្រុមពន្លត់អគ្គិភ័យកំពុងតស៊ូពន្លត់ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋធានីបេរូត
| ព័ត៌មានជាតិ
SHARE

ភ្លើងឆេះព្រៃ បានរាលដាលពាសពេញប្រទេសលីបង់ ចាប់តាំងពីថ្ងៃច័ន្ទ (១៤ តុលា) បានឆេះព្រៃរបស់ប្រទេសនេះ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ដែលជំរុញឱ្យក្រុងបេរូតពង្រាយកាណុងបាញ់ទឹក និងអំពាវនាវឱ្យអ្នកជិតខាងជួយ។

នៅទីក្រុង Damour ភាគខាងត្បូង នៃ Beirut អគារសម្រាប់អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ត្រូវបានឆេះ។ កាកបាទក្រហមលីបង់ និយាយថារហូតមកដល់ពេលនេះ មនុស្ស ១៨ នាក់បានចូលមន្ទីរពេទ្យហើយ ៨៨ នាក់បានទទួលការព្យាបាលបន្ទាន់។

មន្ត្រីការពារស៊ីវិល ថ្លែងនៅព្រឹកថ្ងៃអង្គារនេះថា​​ អគ្គិភ័យចំនួន ១០៤ បានឆាបឆេះក្នុងរយៈពេល ២៤ ម៉ោង ហើយប្រជាជនត្រូវបានជម្លៀសចេញពីផ្ទះ និងអាគារដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់។

អគ្គិភ័យនេះ បានបន្សល់ទុកដើមឈើ និងរថយន្ត ហើយបានប្រើប្រាស់កម្លាំងពន្លត់អគ្គិភ័យ របស់ប្រទេសលីបង់ ដែលជាហេតុធ្វើឱ្យមានការអំពាវនាវ ដល់រដ្ឋជិតខាង ឱ្យបញ្ជូនយន្តហោះ ទៅជួយដល់កិច្ចប្រឹងប្រែង។

មូលហេតុ នៃអណ្តាតភ្លើង ដែលបានរាលដាល ពីព្រៃនៅខាងត្បូងក្រុងបេរូតរហូតដល់ព្រៃស្រល់ នៅភាគខាងជើង នៅមិនទាន់ដឹងនៅឡើយទេ ទោះបីយ៉ាងណាមន្ត្រីខ្លះ បានស្តីបន្ទោសកំដៅរដូវស្លឹកឈើជ្រុះ ដែលវាយប្រហារ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation