កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានិងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែតុលា ដែលមានរបៀបវារៈសំខាន់៥
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានជូនដំណឹងថា នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ៨ព្រឹក ព្រឹទ្ធ សភា នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិ ការអចិន្ត្រៃយ៍ ដោយមានរបៀប វារៈ សំខាន់ៗដូចខាងក្រោម៖

១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៤ព្រឹទ្ធសភា សុំដាក់សេច ក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមីស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិ កាលទី៤។

២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេច ក្តីព្រាងច្បាប់ស្តីពី សំណង់ ទៅក្នុងរបៀប វារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤។

៣- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេច ក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤។

៤- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេច ក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤។

៥- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៨ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤។

៦- កំណត់របៀបវារៈ និងកាល បរិច្ឆេទ ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation