ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ធ្វើអ្វីនៅថ្ងៃទិវាកុមារអន្តរជាតិចំពោះកូនប្រុសពៅសំណព្វចិត្ត?

image

ក្នុងនាមជាឪពុក ទោះបីជារវល់នឹងការធ្វើជំនួញតម្លៃវាល់លាន ក៏អ្នកឧកញ៉ា គិត ម៉េង នៅតែឆ្លៀតចំណាយពេលវេលាដ៏មានតម្លៃចូលរួម និងផ្តល់ក្តីស្រឡាញ់ដល់កូនពៅសំណព្វចិត្ត គិត ស៊ូឡុង ដល់សាលា North Bridge International School តែម្តង។


ជាការពិតណាស់នៅក្នុងវិស័យជំនួញកម្ពុជា អ្នកណាក៏ស្គាល់យ៉ាងច្បាស់ថា អ្នកឧកញ៉ា គិត ម៉េង គឺជាខ្លាជំនួញដ៏មានឥទ្ធិពលដែរ ប៉ុន្តែបើក្រឡេកមើលពីសាមញ្ញភាពនៅក្នុងជីវភាពគ្រួសារវិញ អ្នកឧកញ៉ា គិត ម៉េង គឺជាប្តី និងឪពុកប្រកបដោយគុណធម៌ និងការយកចិត្តទុកដាក់ខ្ពស់។ ជាក់ស្តែងនៅថ្ងៃទី០១ មិថុនា ដែលជាថ្ងៃទិវាកុមារអន្តរជាតិ អ្នកឧកញ៉ា គិត ម៉េង បានចំណាយពេលវេលាមួយព្រឹកពេញ ដើម្បីចូលលេងកម្សាន្ត និងថតរូបអនុស្សាវរីយ៍ជាមួយកូនប្រុសពៅសំណព្វចិត្ត គិត ស៊ូឡុង ដល់សាលា North Bridge International School តែម្តង។


ការចូលរួមលេងកម្សាន្តដ៏រីករាយរបស់អ្នកឧកញ៉ាជាមួយកូនៗនេះ ជាសញ្ញានៃការផ្តល់កម្លាំងចិត្តដ៏រឹងមាំ ដែលធ្វើឲ្យអ្នកចូលរួមនៅក្នុងសាលាមានការភ្ញាក់ផ្អើល និងកោតសរសើរពីមហាជនគ្រប់ៗគ្នា៕