ចំនួនអ្នកបាត់បង់ជីវិតដោយសារខ្យល់ព្យុះទីហ្វុងហាជីប៊ីស (Hagibis) នៅជប៉ុនឡើងដល់៧០នាក់
| ព័ត៌មានអន្តរជាតិ
SHARE

ចំនួនអ្នកបាត់បង់ជីវិតដោយសារខ្យល់ព្យុះទីហ្វុងដ៏ខ្លាំងបំផុតក្នុងប្រទេសជប៉ុនបានឡើងដល់៧០នាក់នៅថ្ងៃអង្គារនេះស្របពេលដែលក្រុមជួយសង្គ្រោះកំពុងបន្តប្រតិបត្តិការរុករកអ្នកបាត់ខ្លួននៅក្នុងគំនរបាក់បែកនិងល្បាប់ភក់។

ព្យុះទីហ្វុងហាជីប៊ីស (Hagibis) បានបោកបក់ចូលតំបន់ភាគកណ្ដាលនិងខាងកើតជប៉ុនកាលពីថ្ងៃសៅរ៍ជាមួយល្បឿនខ្យល់បក់បោកជាង២១៦គីឡូម៉ែត្រក្នុងមួយម៉ោងហើយបានបង្កើតឲ្យមានភ្លៀងធ្លាក់ខ្លាំង។

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍ថាមនុស្ស១៥នាក់នៅបាត់ខ្លួននៅឡើយរហូតដល់មកដល់ថ្ងៃអង្គារនេះខណៈដែលមនុស្សជាង២០០នាក់ផ្សេងទៀតបានរងរបួស។

យោងតាមអាជ្ញាធរលំនៅដ្ឋានប្រហែល១៣ម៉ឺន៨ពាន់ខ្នងផ្ទះមិនមានទឹកស្អាតប្រើប្រាស់និង២ម៉ឺន៤ពាន់ខ្នងផ្ទះមិនមានអគ្គិសនីនៅឡើយទេដោយសារខ្យល់ព្យុះដ៏ខ្លាំងនេះ។

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) បានប្រាប់គណៈកម្មាធិការសភានៅថ្ងៃអង្គារនេះថារដ្ឋាភិបាលគ្រោងចាត់ថ្នាក់ភាពហិនហោចដែលបណ្ដាលមកពីខ្យល់ព្យុះហាជីប៊ីស (Hagibis) ថាជា “គ្រោះមហន្តរាយមហាចង្រៃ”៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation