រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋគម្រប់ខួប៧ឆ្នាំ 
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ ដើម្បីជាការតបស្នងចំពោះមហាករុណាទិគុណ ដ៏ឧត្តុង្គឧត្តម របស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរម រតនកោដ្ឋ ដែលបានបូជាព្រះកាយគ្រប់បែបយ៉ាង ជូនមាតុភូមិ និង ប្រជាជាតិជាទីស្រឡាញ់របស់ព្រះអង្គ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានដឹក នាំមន្រ្តីរាជការ គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ "ព្រះបរមរតន កោដ្ឋ " គម្រប់ខួប ៧ព្រះវស្សា នៅសាលប្រជុំសាលា ខេត្តត្បូងឃ្មុំ ។

ក្រោយពីការបូជាទៀន ធូប ថ្វាយនៅចំពោះមុខព្រះ បរមឆាយាល័ក្ខណ៍ និងការគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះបរមរតនកោដ្ឋ ដោយបានធ្វើការស្មឹងស្មាធដើមី្ប ឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ រួចមកព្រះសង្ឃ ក៏បានសូត្រ ធម៌ចម្រើនព្រះបរិត្ត ឧទ្ទិសថ្វាយព្រះរាជកុសល ដល់ព្រះវិញ្ញាណក្ខន្ធព្រះអង្គ ។ 

នៅក្នុងអង្គពិធីទាំងមូលបាន សម្តែងនូវអារម្មណ៍វិបយោគដ៏ជ្រាលជ្រៅ និងសោកស្តាយ អាឡោះអាល័យជាទីបំផុត ចំពោះការ យាងចូលទិវង្គតរបស់ សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួម ជាតិខ្មែរ ដែលព្រះអង្គទ្រង់បានសាងស្នាព្រះហស្ថ ដ៏ឧត្តុង្គ ឧត្តមជាច្រើន ក្នុងការដឹកនាំជាតិទទួលបាន ការរីកចម្រើន លើគ្រប់វិស័យ។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សនិស្សិត ប្រជាពលរដ្ឋ ទូទាំងខេត្តត្បូងឃ្មុំសូមសម្ដែងនូវកតញ្ញូតាធម៌ ចំពោះ ព្រះគុណូបការៈដ៏ថ្លៃថ្លា វិសេសវិសាលឧត្តុង្គឧត្តម ចំពោះជាតិ មាតុភូមិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់ក្នុង មួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានលះបង់ទាំងព្រះ កាយពល និង ព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ជាពិសេសព្រះរាជវីរសកម្មភាព ដ៏លើសលប់ របស់ព្រះអង្គដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាន ឯករាជ្យបូរណភាពទឹកដី ឯកភាពជាតិ និងកិត្យានុភាពដ៏ល្បី ល្បាញលើសកលលោក៕ដោយ៖ជឹង សេងឡុង

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation