ដំណឹងល្អ! ក្រសួងអប់រំប្រកាសថា វិញ្ញាបនបត្របាក់ឌុបបណ្ដោះអាសន្នផលិតរួចរាល់ នឹងត្រូវចែកជូនបេក្ខជនទូទាំងប្រទេស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស ឲ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ឡើងមកយកវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីយកទៅចែកជូនបេក្ខជនដែលប្រឡងជាប់បាក់ឌុប បន្ទាប់ពីវិញ្ញាបនបត្របណ្ដោះអាសន្ន ត្រូវបានផលិតរួចរាល់ជាស្ថាពរ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំដែលចេញផ្សាយនៅថ្ងៃទី១៤ តុលា ស្តីពីការទទួលយកវិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ដែលCNCទើបតែទទួលបាន បញ្ជាក់ថា ក្រោយពេលប្រកាស និងពិនិត្យ ផ្ទៀងផ្ទាត់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ រួចមក ក្រសួងអប់រំ យុវជននិងកីឡា បានជំរុញការផលិតវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិដើម្បីចែកជូនបេក្ខជន ដែលបានប្រឡងជាប់យកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត។

អាស្រ័យហេតុនេះ ក្រសួងអប់រំ បានស្នើឱ្យប្រធានមន្ទីរអប់រំគ្រប់រាជធានីខេត្ត ចាក់តំណាងឱ្យមកទទួលយយកវិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ទៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីថ្ងៃទី២១ ខែតុលាឆ្នាំ២០១៥ តទៅ ដើម្បីយកទៅចែកជូនបេក្ខជនដែលបានប្រឡងជាប់ដោយឥតគិតថ្លៃ ដោយភ្ជាប់មកជាមួយនូវ

លិខិតឧទ្ទេសនាមដែលប្រើប្រាស់ថវិកាអង្គភាពប័រសាមី។

ក្រសួងអប់រំបន្តថា ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តត្រូវកោះប្រជុំថ្នាក់ដឹកនាំមន្ត្រីជំនាញរបស់មន្ទីរ និងនាយក នាយិកាសាលា ដែលមានបេក្ខជន ទើបប្រឡងជាប់ដើម្បីរៀបចំយន្តការចែកវិញ្ញាបនបត្របណ្តោះអាសន្ននេះ និងធ្វើសេចក្តី ជូនដំណឹងលម្អិតបន្ថែមសំដៅអនុវត្តខ្លឹមសារលិខិតនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ 

ក្រសួងអប់រំសង្កត់ធ្ងន់ថា រាល់បាតុភាពទាំងឡាយណាដែលកើតចេញពីការចែកវិញ្ញាបនបត្រនេះ គឺជាការទទួលខុសត្រូវរបស់ មន្ទីរអប់រំ យុវជន និង កីឡារាជធានី- ខេត្ត៕ដោយ៖អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation