មហាជន ជាពិសេសយុវវ័យ ចាប់អារម្មណ៍ខ្លាំងលើហ្គេមAR/VR របស់សែលកាតនៅកោះពេជ្រ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ បញ្ជររបស់សែលកាត នៅក្នុងព្រឹត្តការណ៏ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០១៩ ដែលប្រារព្ធធ្វើនៅសាលពិព័រណ៍កោះពេជ្រ ទទួលបានការទាក់ទាញយ៉ាងខ្លាំងពីមហាជនទូទៅដែលចូលរួម ជាពិសេសក្រុមយុវវ័យនិងសិស្សានុសិស្ស ដែលស្រលាញ់ចូលចិត្តផ្នែកបច្ចេកវិទ្យា ដោយពួកគេ នាំគ្នាលេងហ្គេម AR/VR ដែលជាបច្ចេកវិទ្យាថ្មីចុងក្រោយជាមួយនឹងGamer ល្បីៗ ហើយជាពិសេសថ្ងៃចុងក្រោយនេះ គឺបានជួបជាមួយIdol រ៉េត ហ្សូសាណា ទៀតផង។

ពិព័រណ៍ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019) ថ្នាក់ជាតិដំបូង និងធំបំផុតប្រចាំឆ្នាំ ត្រូវបានប្រារព្ធ ធ្វើរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានការគាំទ្រយ៉ាងច្រើននាក់ចូលទស្សនាពីសិស្សនិស្សិត និងមហាជន។

ពិព័រណ៍នេះ រៀបចំឡើងដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន NIPTICT នៃក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ ដែលមានវាគ្មិន និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក្នុងប្រទេសកម្ពុជា និងតំបន់ ចូលរួមចែករំលែកបទពិសោធន៍ និងតាំងបង្ហាញនូវផលិតផលនិងស្នាដៃនៅក្នុងកម្មវិធីនេះ ហើយ Cellcard និង Wing ជាក្រុមហ៊ុន ដែលទទួលបានការចាប់អារម្មណ៏ខ្លាំងជាងគេពីអ្នកចូលរួមដែលបានលើកបង្ហាញនូវបច្ចេកវិទ្យាថ្មីៗសម្រាប់អតិថិជន និងពលរដ្ឋ កម្ពុជា។

សូមជម្រាបថា ពិព័រណ៍ឌីជីថលកម្ពុជា ២០១៩ (Digital Cambodia 2019) នេះមានគោលដៅសម្រាប់ការត្រៀមខ្លួនជាស្រេចរបស់ កម្ពុជាក្នុងការចាប់យកសេដ្ឋកិច្ចឌីជីថល និងការបង្ហាញនូវការរីកចំរើនប្រកបដោយសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល។ ពិព័រណ៍ឌីជីថលកម្ពុជា ២០១៩ ជាព្រឹត្តិការណ៍បច្ចេកវិទ្យា និងឌីជីថលដ៏ធំបំផុតនៅកម្ពុជា ហើយត្រូវបានរៀបចំសហការ ពីវិស័យសាធារណៈ និងវិស័យឯកជន ដោយប្តេជ្ញាក្នុងការបង្កើតនូវគ្រឹះឌីជីថល សម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃ សេដ្ឋកិច្ចកម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation