ប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពតត្រូវបានប្រកាសជាផ្លូវការ
| ព័ត៌មានជាតិ
SHARE

ខេត្តកំពត ៖ពិធី ប្រកាសចូលកាន់តំណែងប្រធានមន្ទីរមុខងារសាធារណៈខេត្តកំពត ក្រោមអធិបតីភាពឯកឧត្ដម កិត្តិបណ្ឌិតពេជ ប៊ុនធិនរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

យោងតាមប្រកាសតែងតាំងរបស់ក្រសួងមុខងារសាធារណៈ ត្រូវបានសំរេចតែងតាំង អោយចូលកាន់តំណែងជូនលោកអុប ប៊ុនណាង ជាប្រធានមន្ទីរមុខងារសាធារណៈថ្មីនៃខេត្តកំពត ជំនួន លោក ជិន វណ្ណថា ដែលជាប្រធានមន្ទីរចាស់ ត្រូវផ្លាស់ទៅ ទទួលភារកិច្ចថ្មី។

មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្ដម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅក្នុងមន្ទីរមុខងារសាធារណៈខេត្តកំពតទាំងអស់ ដែលរយៈពេលកន្លងមក បានរួមគ្នាសហការខិតខំបំពេញភារកិច្ចជូនមន្ទីរមុខងារសាធារណៈខេត្តកំពត ទទួលបានលទ្ធផលល្អប្រសើរ។ 

ឯកឧត្ដម ជាវ តាយអភិបាលខេត្តក៏បានសម្ដែងការ សង្ឃឹមថាលោកប្រធានមន្ទីរ ដែលទើបចូលកាន់តំណែងថ្មី នឹងខិតខំ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអោយមានការរីកចម្រើនថ្មីៗបន្ថែមទៀត។

មានប្រសាសន៍សំណេះសំណាលឯកឧត្ដម គត្តិបណ្ឌិត ពេជ ប៊ុនធិនរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា មុខងារសាធារណៈផ្សំឡើងពីសមាសធាតុបួនយ៉ាងសំខាន់ៗ គឺទី១៖មន្ត្រីរាជការ ទី២៖រចនាសម្ព័ន្ធគ្រប់គ្រង ទី៣៖លិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងមន្ត្រីរាជការនិងទី៤៖ប្រព័ន្ធបៀវត្ស ហើយមន្ទីរមុខងារសាធារណៈនេះដែរក៏ជាយន្តការខ្សែបណ្ដោយរបស់ក្រសួងមុខងារសាធារណៈ ដែលមានតួនាទីធ្វើជាសេនាធិការជូនគណៈអភិបាលនិងក្រុមប្រឹក្សាពាក់ព័ន្ធព្រមទាំងកិច្ចការមុខងារសាធារណៈ ប្រកបដោយមនសិការវិជ្ជាជីវៈនិងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងតួនាទីដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ វិស័យមុខងារសាធារណៈ អោយឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិនិងការវិវត្តន៍ជាអន្តរជាតិ។

ដូច្នេះដើម្បីឆ្លើយតបទៅនឹងការគ្រប់គ្រងវិស័យមុខងារសាធារណៈ បម្រើផលប្រយោជន៍ផ្សេងៗរបស់មន្ត្រីរាជការ។ឯកឧត្ដមរដ្ឋមន្ត្រី គត្តិបណ្ឌិត ពេជ ប៊ុនធិនក៏បានរំលឹកណែនាំផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរមុខងារសាធារណៈក៏ដូចមន្ត្រីពាក់ព័ន្ធគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់នៅក្នុងអង្គពិធីនេះ ត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអោយបានល្អ ត្រឹមត្រូវទៅតាមគោលការណ៍ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមានដើម្បី ឆ្លើយតបទៅនឹងគោលនយោបាយជាយុសាស្ត្រ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន គឺ«មន្ត្រីរាជការជាអ្នកបម្រើដ៏ល្អស្មោះត្រង់និង ជាទីទុកចិត្ត របស់ប្រជាជន»៕ដោយ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation