ឯ.ឧ ហ៊ុន ម៉ាណែត ៖សូមឲ្យពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាព
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯ.ឧ ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវចេះរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានជំរុញ ឲ្យសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងក្លាយជាយុវជនគំរូ កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម។ការថ្លែងរបស់លោកហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ណាល័យមួយខ្នង ខ្លោងទ្វារ ស្រះទឹក និងរបងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ ។

ឯ.ឧ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “អ្នកខ្លះដើរនិយាយ រិះគន់វិស័យអប់រំ អ្នកនិយាយហ្នឹង មានបានដឹងទេថា វិស័យអប់រំរបស់យើងដើរដល់កម្រិតណាទៅហើយ ពិចារណាមើលផង គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់គ្មានក្បាលបរទេសណាមកដឹកនាំទេ។ធនធានមនុស្សពីថ្នាក់លើដល់ថ្នាក់ក្រោម គឺជាកូនខ្មែរទាំងអស់ ហើយសុទ្ធសឹងតែចេញពីករវែក ករឆ្នាំងទាំងអស់ តាំងពីឆ្នាំ១៩៨០មកម្លេះ”។

ឯ.ឧ ហ៊ុន ម៉ាណែត បានបន្តថា ការបង្កើតធនធានមនុស្សបាន ហើយមានអទិភាពមានការងារទាំងការងាររដ្ឋ ទាំងការរកស៊ីលើវិស័យឯកជននោះ គឺមិនមែនកើនតែបរិមាណហើយអត់គុណភាពទេ វាត្រូវតែដើរស្របគ្នា ដោយផ្អែកលើគោលដៅពីរសំខាន់ៗគឺ សុខភាព និងសមត្ថភាព។ សេដ្ឋកិច្ចយើងមកទល់ពេលនេះ គឺលេខ៧ល្បឿនលឿនក្នុងចំណោម១០០ប្រទេស។ វិស័យអប់រំ កំណើនសិស្សក៏កើនឡើង ហើយមួយចំនួនក៏បានអាហារូបករណ៏សិក្សានៅក្រៅប្រទេស បន្ទាប់មកត្រលប់វិលចូលប្រទេសវិញ ដើម្បីអភិវឌ្ឍប្រទេស អោយកាន់តែជឿនលឿនបន្ថែមទៀត។

ជាមួយគ្នានេះ ឯ.ឧ ហ៊ុន ម៉ាណែត សូមឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ មេត្តាបន្ថែម និងពង្រឹងកិច្ចការលំហាត់នៅសាលា ទាំងការសរសេរ និងអំណាន ចាប់ផ្តើមពីការប្រលងបាក់ឌុបឆ្នាំនេះតទៅ អ្នកចេះគឺជាប់។ ដូចនេះសិស្សានុសិស្សទាំងអស់ត្រូវមានឆន្ទ:ព្យាយាមរៀនសូត្រ ធ្វើយ៉ាងណាតបស្នងគុ ឪពុកម្តាយខ្លួនឯងវិញ និងផ្តល់ស្នាមញញឹមជូនលោកដែលខិតខំប្រៀនប្រដៅយើងដែលពួកគាត់ខំស្វែងរកថវិកាអោយយើងរៀនរហូតដល់ចប់ ដែលនេះមិនមែនជាមោទនភាពតែក្នុងគ្រួសារប៉ុណ្ណោះទេ តែវាក៏ជាមោទនៈភាពជាតិទាំងមូលផងដែរ។

សូមបញ្ជាក់ថា សមិទ្ធផលមួយចំនួននៅក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមរួមមាន បណ្ណាល័យមួយខ្នង ខ្លោងទ្វារ ស្រះទឹក និងរបងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមាន ឯ.ឧ ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីសំណាក់ក្រុមការងារជាតិ យុវជនជនបង្គោល អាជ្ញាធរចំណាត់ថ្នាក់ អតីតសិស្សវិទ្យាល័យព្រៃទទឹង លោកគ្រូអ្នកគ្រូ យុវជនសិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ៕

អត្ថបទ៖មួង សុវណ្ណារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation