ថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការកងកម្លាំងសិស្សនិសិត្យប្រារព្វពិធីគោរពព្រះវីញ្ញាណក្ខន្ធគម្រប់៧ឆ្នាំព្រះរតនកោដ្ឋ
| ព័ត៌មានជាតិ
SHARE

ពោធិ៍សាត់៖ នៅអង្គារ៍ ថ្ងៃទី១៥ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាតបានដឹកនាំមន្រ្តីរាជការ កងកម្លាំង យុវជន សិស្សនិសិត្យនិងបងប្អួនប្រជាពលរដ្ឋប្រារព្វពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុព្រះរតនកោដ្ឋ។

ពិធីនេះបានប្រារព្វធ្វើបរិវេណនៅមុខសាលាខេត្តដោយបានតុបតែងព្រះឆាយាលក័ព្រះរតន:កោដ្ឋលំអរផ្កាផ្ញើក្បូរក្បាច់រចនាយ៉ាងស្រស់ប្រណិត។

ក្នុងពិធីនេះក៍មាននិមន្តព្រះសង្ឃចំរើនព្រះបរិតសូត្របង្សុកូលដើម្បីថ្វាយព្រះរាជកុលសដល់ព្រះវីញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះរតនកោដ្ឋគម្រប់៧ឆ្នាំទៅតាមកន្លងព្រះពុទ្ធសាសនាផងដែរ។

ក្នុងនាមប្រជារាស្ត្រក្នុងខេត្តពោធិ៍សាត់ទាំងមូល ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏បានបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ ព្រះរតនកោដ្ឋសូមបានទៅកាន់ទីឋានបរមសុខនិង តាមជួយបីបាច់ថែរក្សាកូនចៅ ចៅដែលជាប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងនៅខេត្តពោធិ៍ទាំងមូលឲ្យជួបតែនិងសេចក្តីសុខគ្រប់ៗក្រុម គ្រួសារផងដែរ។ ដោយ៖ សេង ប៊ុនធឿន


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation