ព្រះករុណាព្រះមហាក្សត្រនិងហ្លួងម៉ែ ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីថ្វាយមហាព្រះរាជកុសលខួបទី ៧ឆ្នាំ ការយាងចូលព្រះទីវង្គិតនៃព្រះបរមរតនកោដ្ឋ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នងព្រះរាជពិធីថ្វាយមហាព្រះរាជកុសលខួបទី ៧ឆ្នាំ ការយាងចូលព្រះទីវង្គិតនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាបរិវេណព្រះវិហារព្រះកែវមរតក ព្រះបរមរាជវាំង ដោយមានការយាងអមដង្ហែដោយ ព្រះរាជវង្សានុវង្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល នាមុឺនសព្វមុខមន្រ្តី ៚

១៥ តុលា ២០១២ - ១៥ តុលា ២០១៩

សូមថ្វាយមហាព្រះរាជកុសល ព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation