ព្រះចៅអធិការវត្តសុវណ្ណរង្សីបាននាំអំណោយជាសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាបុរីកម្មករ បី
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយផ្នែកវិស័យអប់រំនៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ ព្រះតេជគុណព្រះបញ្ញាសោភ័ណ ដន លាង រាជគណៈថ្នាក់កិត្តិយសព្រះវិន័យធម៌ស្រុកកងមាសនិងជាចៅអធិការវត្តសុវណ្ណរង្សី ស្ថិតនៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រុងបានលុង នាំយកសម្ភារៈសិក្សាមួយចំនួនតូចចែកជូនដល់សិស្សានុសិស្សដែលរស់នៅក្នុងភូមិ បីសង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី។

ក្នុងដំណើរយកអំណោយសម្ភារៈសិក្សាទៅចែកជូនដល់សិស្សានុសិស្សដែលរៀននៅសាលាបឋមសិក្សាបុរីកម្មករ បីនាពេលនេះដែរព្រះតេជគុណ និងលោកអភិបាលក្រុងបានលុងបានជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូសិស្សានុសិស្សប្រមាណជាង ៣០០ នាក់។

មានសង្ឃដីការសំណេះសំណាលជាមួយសិស្សានុសិស្សនាពេលនេះដែរព្រះតេជ គុណក៏បានជំរុញដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអនាគតរបស់ប្រទេសជាតិព្រោះថាប្អូនជាសិស្សានុសិស្សគឺជាសសរទ្រូងនៃប្រទេសជាតិហើយ ប្រទេសជាតិត្រូវប្អូនៗសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីជំនាន់ក្រោយនេះហើយដែលជាអ្នកកសាងនិងអភិវឌ្ឍប្រទេសជាតិបន្តវេន។

ក្នុងឱកាសនោះទៀតដែរព្រះដេជ គុណក៏បានមានប្រសាសន៍ថាការចែករំលែកជាសម្ភារសិក្សាក៏ដូចជាការចែករំលែកទាននានាមិនសំដៅទៅលើភូមិឃុំស្រុករបស់ខ្លួននោះទេឱ្យតែនៅតំបន់ណាមានការខ្វះខាតគឺត្រូវតែចូលរួមចែករំលែកទាំងអស់។


ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យរៀនបានពូកែព្រះតេជគុណក៏បានសន្យាជាមួយសិស្សានុសិស្សនិងផ្ដល់ជំនួយដោយសិស្សណាដែលជាប់ចំណាត់ថ្នាក់នៅក្នុងថ្នាក់ហើយក្នុងមួយថ្នាក់មាន ៥ នាក់ជារៀងរាល់ខែ។ បន្ថែមពីនេះទៀតព្រះតេជគុណកុំមានសង្ឃដីកាថាឆ្នាំក្រោយក្រោយព្រះតេជគុណនឹងនាំសម្ភារៈមកចែកជូនដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាបុរីកម្មករបីនេះទៀត។

លោក គង់ សុខ ជានាយកសាលាបឋមសិក្សាបុរីកម្មករ បី បានឲ្យដឹងថា សាលាបឋមសិក្សាកម្មករ បី ស្ថិតក្នុងភូមិបី សង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរី មានអាគារពីរខ្នងបន្ទប់សិក្សាចំនួន៨ មានគ្រូបង្រៀន ៩ នាក់ស្រី ៥ នាក់និងគ្រូមតេយ្យសហគមន៍១នាក់។ចំនួនសិស្សសិក្សាឆ្នាំ( ២០១៨- ២០១៩ មាន ២៦០ )នាក់ក្នុងនោះមានសិទ្ធិជាជនជាតិដើមភាគតិចចំនួន ៦០ភាគរយ សិស្សខ្មែរចំនួន ៤០ ភាគរយ។
លោកបញ្ជាក់បន្ថែមទៀតថា ដោយឡែកឆ្នាំនេះឃើញមានការកើតឡើងនៃសិស្សានុសិស្សចូលរៀនជាងឆ្នាំមុន។ចំពោះការសិក្សាវិញភាគច្រើនសុទ្ធតែជាកូនកម្មករជាជ័រកៅស៊ូ។

សូមបញ្ជាក់ផងដែរថា សម្ភារៈសិក្សាដែលតេជគុណបានយកមកចែកជូនដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាបុរីកម្មករបីនាពេលនេះក្នុងម្នាក់ម្នាក់ទទួលបានសៀវភៅប្រាំក្បាលខ្មៅដៃ ប៊ិច កាតាបមួយនិងថវិកា ២០០០៛។ដោយឡែកសម្រាប់លោកគ្រូអ្នកគ្រូក្នុងម្នាក់ៗទទួលបានសារុង មួយ និងថវិកា ៣០០០០រៀលផងដែរ៕ដោយ៖ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation