ឯកឧត្តម មូន ជេអ៊ីន បានចូលជួបសវនាការ ជាមួយសម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែមីនានេះ បន្ទាប់ពីបញ្ចប់ការចូលគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង បំពាក់កម្រងផ្កា នៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋរួចនោះឯកឧត្តម មូន ជេអ៊ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានជួបសវនការជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន នៅវិមានសន្តិភាព។

ជំនួបទ្វេភាគីរវាងមេដឹកនាំកម្ពុជា-កូរ៉េ ត្រូវបានក្រសួងការបរទេសនៃប្រទេសទាំងពីរបញ្ជាក់ថា គឺដើម្បីពិភាក្សាស្តីពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ហើយក៏ផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។


ហើយបន្ទាប់សវនាការនេះ មេដឹកនាំទាំង២ បានអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើកកិច្ចព្រមព្រៀង មួយចំនួន និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា ហើយបន្ទាប់មក សម្តេចតេជោ និងឯកឧត្តម ម៉ូន ជេអ៊ីន នឹងអញ្ជើញជាសហអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដោយមេដឹកនាំទាំងពីរនឹងថ្លែងសុន្ទរកថាគន្លឹះរៀងៗខ្លួននៅក្នុងវេទិកាធុរកិច្ចកម្ពុជាកូរ៉េនេះ។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ប្រធានាធិបតីកូរ៉េនាថ្ងៃនេះដែរ គឺនៅរាត្រីនេះ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា នឹងរៀបចំពិធីលៀងសាយភោជន៍ ផ្លូវរដ្ឋជូនចំពោះ ឯកឧត្តមមូន ជេអ៊ីន និងគណៈប្រតិភូ។

គួរកត់សម្គាល់ថា ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាង កាលពីឆ្នាំ២០១៨ កើនឡើងជាង៧៤៦លានដុល្លារ ដោយកម្ពុជានាំចេញទៅកូរ៉េ ចំនួនជាង២០២លានដុល្លារ ខណៈកូរ៉េនាំចូលកម្ពុជាមានជាង ៥៤៣លានដុល្លារ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation