អ្នកឧកញ៉ា គិត ម៉េង ដឹកនាំវិស័យឯកជនចូលរួមវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ក្រោមសហអធិបតីសម្តេចតេជោនិងប្រធានាធិបតីកូរ៉េ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងឱ្យវិស័យឯកជនដឹកនាំ សមាជិកសមាជិកាអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម មូន ជេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដែលប្រារព្ធធ្វើនៅវិមានសន្តិភាព។

សូមជម្រាបថា វេទិកាធុរកិច្ចកម្ពុជា-កូរ៉េ បានប្រព្រឹត្តទៅដោយមានរបៀបវារៈសំខាន់ៗចំនួន ៤ និងកម្មវិធីសំខាន់ៗជាច្រើនទៀត ដោយចាប់ផ្តើមពីម៉ោង ១០និង៣០នាទីព្រឹក ដល់ម៉ោង ០២រសៀល ដោយមានបទបង្ហាញចំនួន៦ ពីមន្ត្រីជាន់ខ្ពស់, តំណាងនិង នាយកប្រតិបត្តិក្រុមហ៊ុនធំៗ និងអ្នកជំនាញផ្នែកធុរកិច្ចកម្ពុជានិងកូរ៉េ។

សម្រាប់របៀបវារៈទី៤ ដែលនឹងចាប់ផ្តើមពីម៉ោង ១២និង៣០ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានឹង ថ្លែងសុន្ទរកថា បើកវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះ ហើយបន្ទាប់មក ឯកឧត្តម មូន ជេអ៊ីន នឹងឡើងថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាធុរកិច្ចកម្ពុជាកូរ៉េនេះ។

ក្នុងវេទិកាធុរកិច្ចកម្ពុជាកូរ៉េនេះដែរ នឹងមានការចុះអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយ ទីភ្នាក់ងាររជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ KOTRA ដើម្បីផ្សារភ្ជាប់ចំណងសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ច នៃប្រទេសទាំងពីរ ឱ្យរឹតតែស៊ីជម្រៅថែមទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation