រឿងចិនប៉ះទង្គិចគ្នាជាមួយជនបរទេស នៅឯខេត្តព្រះសីហនុ ភាគីទាំង២ បានសម្របសម្រួលគ្នា
| ព័ត៌មានជាតិ
SHARE

បុរសជនជាតិបរទេសម្នាក់ មានឈ្មោះ Paul Farrell បានប៉ះទង្គិចគ្នាជាមួយជនជាតិចិនមួយក្រុម រហូតធ្វើឲ្យរូបគេបាក់ធ្មេញនិងបែកមុខ ដោយហេតុការណ៍កើតឡើង កាលពីថ្ងៃទី២៧ ខែឧសភា នៅបារមួយកន្លែង នៅខេត្តព្រះសីហុន។

ហេតុការណ៍នេះកើតឡើង ដោយដំបូងជនរងគ្រោះឈ្មោះ Paul បានអង្គុយជិតចិនមួយក្រុម ក្រោយមកជនជាតិចិនទាំងនោះ បានឃើញនៅលើថ្ងាសរបស់ជនរងគ្រោះ មានសាក់ជាអក្សរតៃវ៉ាន់ ទើបធ្វើឲ្យជនជាតិចិនម្នាក់ ក្នុងចំណោមគ្នីគ្នាប្រមាណ១០នាក់បានស្រែកថា “Taiwan, China” (ដែលពាក្យនេះចង់បានន័យថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន) ប៉ុន្តែជនរងគ្រោះបានស្រែកតបវិញថា “Taiwan, Taiwan” (ចង់សំដៅថា តៃវ៉ាន់ជាកោះឯករាជ្យខ្លួនឯង) ។ ការលើកឡើងផ្ទុយគ្នានេះ ធ្វើឲ្យភាគីទាំង២ប៉ះទង្គិចគ្នា រហូតដល់ជនរងគ្រោះបាក់ធ្មេញ និងរបួសលើផ្ទៃមុខ។

បើតាមស្នងការរងខេត្តព្រះសីហនុ ប្រាប់cncថា រឿងខាងលើនេះបានបញ្ចប់ និងសម្របសម្រួលគ្នារួចហើយ ដោយភាគីទាំង២បានសុំទោសគ្នាទៅវិញទៅ តែមានសារព័ត៌បរទេសខ្លះ បានយកទៅចុះផ្សាយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation