សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលសា្វគមន៍ ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា
| ព័ត៌មានជាតិ
SHARE

កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រធានាធិបតីកូរ៉េខាងត្បូ លោក MOON JAE-IN ព្រមទាំងលោកជំទាវ ដែលទើបនឹងអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នៅវេលាល្ងាចមិញនេះ ហើយសម្តេចទាំងទ្វេក៏បានរៀបចំពិធីទទួលទានអាហារពេលល្ងាច ជូនលោកប្រធាណាធិបតី និងលោកជំទាវ ជាលក្ខណៈគ្រួសារនៅសណ្ឋាគារ The Great Duke (InterCon) រាជធានីភ្នំពេញ ។

ទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក MOON JAE-IN និងលោកជំទាវ ត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

នៅថ្ងៃនេះ លោកប្រធានាធិបតី MOON JAE-IN និងលោកជំទាវ នឹងអញ្ជើញទៅកាន់ព្រះបរមរាជវាំង ដើម្បីបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ គណៈប្រតិភូជាន់ខ្ពស់ នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធនៅវិមានឯករាជ្យ វិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ បន្ទាប់មកនៅវេលាម៉ោង១១ថ្ងៃត្រង់ នេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងអញ្ជើញជួបចរចា ទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation