ក្បួនដង្ហែកន្ទោងថ្វាយបារមីព្រះម៉ែគង្គាជាផ្នែកមួយនៃពិធីក្រុងពាលីបុណ្យទន្លេទទួលការចាប់អារម្មណ៍ពីខ្លាំងពីមហាជន
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវដោក សទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្ត នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រារព្ធពិធីក្រុងពាលីសុំសេចក្ដីសុខចម្រើនក្នុងពេលប្រារព្ធពីធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង។

បន្ទាប់ពិធីក្រុងពាលីសុំសេចក្ដីសុខចម្រើនសម្រាប់ពិធីបុណ្យទន្លេលើកទី៥ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្នុងពិធីក្រុងពាលី បានដង្ហែកន្ទោងថ្វាយបារមីព្រះម៉ែគង្គា អមដោយភ្លេងឆៃយ៉ាំយកទៅបណ្ដែតដល់ទឹកទន្លេ នៃក្រុងកំពង់ឆ្នាំងតែម្ដង។

ខណៈកំពុងដង្ហែក្បួនពិធីខាងលើ ប្រជាជនជាច្រើនបានចេញមកអបអរសាទរនៅអមដងផ្លូវយ៉ាងច្រើនកុះករ ដែលម្នាក់ៗពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា។

សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង នឹងប្រារព្ធឡើងនៅថ្ងៃទី១៥ ១៦ និង១៧ ខែមីនា ក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធិបើកផ្លូវការនៃព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ៕

អត្ថបទ៖ហ៊ឹង ចូច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation