រដ្ឋមន្រ្តីក្រសួងវប្បធម៌ចូលរួមធ្វេីជាគណ: អធិបតីក្នុងពិធីបេីកពិព័រណ៍ពិភពលោកឃ្យុងយូឆ្នាំ២០១៩​
| ព័ត៌មានជាតិ
SHARE

កូរ៉េ៖ ថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០១៩​ លោក ជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួង វប្បធម៌​ និងវិចិត្រសិល្ប:​ បាន ដឹកនាំគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបេីកពិព័រណ៍ពិភពលោកឃ្យុងយូឆ្នាំ២០១៩​ ដែលត្រូវបានរៀបចំឡើងនៅទីក្រុងឃ្យុងយូ​ ខេត្តឃ្យុងសានបុកដូ​ សាធារណរដ្ឋកូរ៉េ​។ មុននឹងការប្រកាសបើកពិព័រណ៍ជាផ្លូវការ ឯកឧត្ដម​ Lee Cheol -Woo អភិបាលខេត្តឃ្យុងសានបុកដូ​ និងជាប្រធានគណ:កម្មការរៀបចំពិព័រណ៍ពិភពលោកឃ្យុងយូឆ្នាំ២០១៩​ ក៏បានទទួលជួបនិងសម្តែងការគួរសមជាមួយលោកជំទាវរដ្ឋមន្ត្រីផងដែរ។

នៅក្នុងជំនួបនោះ ក្រៅពីការបង្ហាញជំហរបន្តកិច្ចសហប្រតិបត្តិការលេីវិស័យវប្បធម៌ជាមួយខេត្តឃ្យុងសានបុកដូ​ លោកជំទាវ រដ្ឋមន្រ្តី ក៏បានរំលឹកអំពីអនុស្សាវរីយ៍នៃកិច្ចសហការរៀបចំពិព័រណ៍អង្គរឃ្យុងយូកាលពីឆ្នាំ២០០៦​ រយៈពេល៥០ថ្ងៃ​ ដោយមានប្រទេសចំនួន៣០​ ចូលរួម​ និងមានអ្នកចូលទស្សនាជាង ៤សែននាក់​។

ជាមួយនេះលោកជំទាវរដ្ឋមន្រ្តីក៏បានថ្លែងអំណរ គុណចំពោះគណ:កម្មការរៀបចំដែលបានយកចិត្តទុកដាក់​ ចំពោះប្រតិភូ​ សិល្បករ​ សិល្បការិនីរបស់ក្រសួងវប្បធម៌​ និងវិចិត្រសិល្ប​:​ផងដែរ ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation