រថយន្តសង្គ្រោះបន្ទាន់ ទី ៣២ របស់សម្តេចតេជោ ហ៊ុន សែន យករដ្ឋមន្រ្តី និង សម្តេចកក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនដល់ អគ្គលេខាធិការដ្ឋាន អាវុធគីមី ក្រសួងការពារជាតិ
| ព័ត៌មានជាតិ
SHARE

មានប្រសាសន៍ក្នុងពិធីប្រគល់រថយន្តសង្គ្រោះបន្ទាន់ ទី ៣២ របស់សម្តេចតេជោ ហ៊ុន សែន យករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តម ឧកញ៉ា បណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់ប្រធានគណបក្សប្រជាជនកម្ពុជា នៅ អាជ្ញាធរជាតិអាវុធគីមី ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន អាវុធគីមី ក្រសួងការពារជាតិ បាន ថ្លែងការអរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចទាំងទ្វេដែលតែង តែគិតគូរដល់នាយទាហាន ពលទាហាន នៃកងយោធពលខេមរភូមិន្ទ រួម និង ពលរដ្ឋទូទៅ ជាពិសេសតាមរយៈរថយន្តសង្គ្រោះបន្ទាន់ ទី ៣២ សម្រាប់ទុកជួយពលរដ្ឋទូទៅ ឬ កងទ័ព និង គ្រួសារកងទ័ពដែលមានអាសន្នម្តងៗ។

នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានបន្តថា ចំពោះការផ្ដល់ រថយន្ដសង្គ្រោះទី៣២ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ហើយ ឯកឧត្តមក៏ ទទូច សូមឲ្យអ្នកប្រើប្រាស់ត្រូវចេះថែរក្សាឲ្យបានល្អប្រសើរ។

ឯកឧត្តម ឧកញ៉ា បណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់ប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុក ថា ការប្រគល់រថយន្ដសង្គ្រោះរថយន្ដទី៣២ នេះ សូមយកទៅប្រើប្រាស់ឲ្យចំគោលដៅ ដោយមិនត្រូវឲ្យមានការរើសអើង ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ ពោលត្រូវជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ និង អង្គភាព។​

គូសបញ្ជាក់ថា រថយន្តសង្គ្រោះបន្ទាន់ របស់សម្តេចតេជោ ហ៊ុន សែន យករដ្ឋមន្រ្តី និង សម្តេចកក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបន្តផ្តល់ជូនអង្គភាព នានា បន្តទៀត តាមបណ្តាខេត្តក្រុង ដើម្បីរួមចំណែកគិតគូរពលរដ្ឋ ដែលជួបការលំបាក៕
អត្ថបទ៖ គន្ធ តារាវិឆ័យ
រូបភាព៖ កែវ ភិរុណ​


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation