ព័ត៌មានជាតិ

ស.ស.ស.ក រៀបចំពិធីសាសនា មុនសមាជលើក២ ចាប់ផ្ដើមជាផ្លូវការនៅព្រឹកនេះ

image

ភ្នំពេញ ៖ ដើម្បីជាការប្រណិប័តន៍តាមបែបព្រះពុទ្ធសាសនា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានរៀបចំពិធីចម្រើនព្រះបរិត្ត ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន មុននឹងចាប់ផ្ដើមរៀបចំសមាជ លើក២ ជាផ្លូវការ ដើម្បីបោះឆ្នោតជ្រើសរើស ប្រធាន និងគណៈនាយកអាណត្តិថ្មី។

ពីធីតាមបែបព្រះពុទ្ធសាសនានេះ ដឹកនាំរៀបចំដោយ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងដោយមានការចូលរួមពីស្ថាបនិក និងសមាជិកសមាជិកាជាច្រើនរូបផ្សេងៗទៀត។

សូមបញ្ជាក់ថា ពេញមួយថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩នេះ ស.ស.ស.ក នឹងរៀបចំ សមាជ លើកទី២ បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយក អាណត្តិថ្មី ដឹកនាំការងាររយៈ ពេល៣ឆ្នាំបន្ត ឆ្នាំ២០១៩-២០២២។
របៀបវារៈ ៖

-ម៉ោង៨:០០ព្រឹក៖ ពិធីសាសនាសូត្រមន្ត
-ម៉ោង៨:៣០ព្រឹក៖ បើកដំណើរការអង្គសមាជ, បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយក, ដាក់ចេញផែនការសកម្មភាពអាណត្តិទី២
-ម៉ោង៤:០០រសៀល៖ សន្និសីទកាសែតអំពីលទ្ធផលសមាជ
-ម៉ោង៥:០០រសៀល៖ ពិធីបិទសមាជ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ខៀវ កាញារីទ្ធ។

ទីកន្លែង៖ អគារសេរីភាព តំបន់អភិវឌ្ឍន៍ថ្មី OCIC ជ្រោយចង្វា ទល់មុខអគារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។ សូមអញ្ជើញមកចូលរួមយកព័ត៌មានតាមការគួរ៕