នៅថ្ងៃស្អែកនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងរៀបចំ សមាជលើកទី២ បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយកអាណត្តិថ្មី
| ព័ត៌មានជាតិ
SHARE

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានជូនដំណឹងដល់ អ្នកសារព័ត៌មានថា ពេញមួយថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩ ស.ស.ស.ក នឹងរៀបចំ សមាជលើកទី២ បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយក អាណត្តិថ្មី ដឹកនាំការងាររយៈពេល៣ឆ្នាំបន្ត ឆ្នាំ២០១៩-២០២២។


ស.ស.ស.ក បញ្ជាក់ថា សមាជលើកទី២ នឹងប្រព្រឹត្តទៅក្រោមរបៀបវារៈដូចខាងក្រោម៖
-ម៉ោង៨:០០ព្រឹក៖ ពិធីសាសនាសូត្រមន្ត
-ម៉ោង៨:៣០ព្រឹក៖ បើកដំណើរការអង្គសមាជ, បោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយក, ដាក់ចេញផែនការសកម្មភាពអាណត្តិទី២
-ម៉ោង៤:០០រសៀល៖ សន្និសីទកាសែតអំពីលទ្ធផលសមាជ
-ម៉ោង៥:០០រសៀល៖ ពិធីបិទសមាជ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ខៀវ កាញារីទ្ធ។
សមាជលើកទី២ របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងរៀបចំធ្វើនៅ
អគារសេរីភាព តំបន់អភិវឌ្ឍន៍ថ្មី OCIC ជ្រោយចង្វា ទល់មុខអគារ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ៖
-លោក ជាង សុខា៖ 012 862 612
-លោក ឌឹម សានិត៖ 088 656 5601
-លោក អៀត ដារ៉ាវុធ៖ 012 885 208៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation