ស.ស.យ.ក.ខេត្តស្ទឹងត្រែង យកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជិត២០០គ្រួសារ ក្នុងស្រុកថាឡាបរិវ៉ាត់
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់តាមដងទន្លេមេគង្គ ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ចំនួន១៥២ គ្រួសារ បានទទួលអំណោយសប្បុរសធម៍ពីសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម ម៉ុម សារឿន សមាជិកអចិន្រ្តយ៍គណៈកម្មាធិការកណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង។

ពិធីចែកអំណោយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់នេះត្រូវបានធ្វើឡើងនៅថ្ងៃនេះ ដែលចែកចេញជា២កន្លែងផ្សេងគ្នា ដោយកន្លែងទីមួយធ្វើឡើងនៅបរិវេនវត្ត អូរៃ ស្ថិតនៅភូមិ /ឃុំ អូរៃ ស្រុកថាឡាបរិវ៉ាត់ មានប្រជាពលរដ្ឋ រងគ្រោះចំនួន១២៤ចូលរួម និងកន្លែងទីពីរធ្វើឡើងនៅបរិវេនប្រាសាទព្រះ ឃុំថាឡាបរិវ៉ាត់ ស្រុកឡាវបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានប្រជាពលរដ្ឋរងគ្រោះចំនួន២៨គ្រួសារ។

លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកថាឡាបរិវ៉ាត់បានឲ្យដឹងថា ស្រុកថាឡាបរិវ៉ាត់បានរងគ្រោះដោយទឹកជំនន់អំឡុងខែកញ្ញា ឆ្នាំ២០១៩ ដោយមានឃុំចំនួន៤រងផលប៉ះពាល់ រួមមានឃុំថាឡាបរិវ៉ាត់ ឃុំកាំងចាម ឃុំអូរៃ និងឃុំស្រែឬស្សី ប៉ុន្តែផលប៉ះពាល់ដោយទឹកជំនេះមិនធ្ងន់ធ្ងរដូចបណ្តាស្រុកដទៃក្នុងខេត្តស្ទឹងត្រែងឡើយ គឺទឹកជំនន់មានរយះពេលខ្លី។

លោក សន សារឿន បញ្ជាក់ថា ទឹកជំនន់បានលិចផ្លូវប្រវែង១៤.៤២១ ម៉ែត្រ ស្ពានចំនួន១៨កន្លែង លូ២០កន្លែង ផ្ទះប្រជាពលរដ្ឋ៨៨៤ខ្នង សាលារៀនចំនួន៣ ផ្ទៃស្រែចំនួន១.២១៩,១០ហិចតា ចំការ២១,១៥ ហិកតា ដំណាំចំរុះ៤ហិចតា និងជម្លៀសប្រជាពលរដ្ឋ១៥២គ្រួសារ។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាសមាជិកអចិន្រ្តយ៍គណៈកម្មាធិការកណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បាននាំនូវការផ្តាំផ្ញើរសួសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជានិច្ចការថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជានិងសមាជិកស.ស.យ.កទាំងអស់តែងតែចូលរួមចំណែកនូវសកម្មភាពមនុស្សធម៍ ជួយប្រជាពលរដ្ឋរងគ្រោះគ្រប់រូបភាព និងខ្វាយខ្វល់គិតគូពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង។

ឯកឧត្តម ម៉ុម សារឿន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលនៅលើផ្ទៃដីដែលខូចខាត់ដោយទឹកជំនន់ឡើងវិញ ព្រមទាំងប្រឹងប្រែងប្រកបមុខរបចិញ្ជិមជីវិត ដើម្បីឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋមានជីវភាពធូធា និងល្អប្រសើជាងមុន ។

សូមបញ្ជាក់ថា អំណោយស.ស.យ.កផ្តល់ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់មានអង្ករចំនួន២០គីឡូក្រាម ជូនប្រជាពលរដ្ឋមកពី ១០ភូមិ ឃុំចំនួន ៣ គឺឃុំអូរ៉ៃ ឃុំកាំងចាម និងឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ សរុបចំនួន១៥២គ្រួសារ៕ដោយ៖ម៉ាក់ មេត្តា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation