ប្រធានសភាពាណិជ្ជកម្មកម្ពុជា ត្រៀមរៀបចំវេទិការរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ឲ្យបានល្អជាមួយរាជរដ្ឋាភិបាល
| ព័ត៌មានជាតិ
SHARE

នៅទីស្តីការសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំពិភាក្សាលើអនុក្រឹត្យ ២០៩ “បញ្ជីមុខទំនិញហាមឃាត់ និងមុខទំនិញជាប់កំរិតកំណត់ក្នុងឧបសម្ព័ន្ធ” ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពី ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ដែលជាសហប្រធានក្រុមការងារទាំង១០ តំណាងផ្នែកឯកជន អស់លោក លោកស្រីជាច្រើនរូប។

គោលបំណងនៃកិច្ចប្រជុំនេះ គឺ ដើម្បីពិភាក្សាគ្នាទៅលើបញ្ហាដែលទាក់ទងទៅនឹងក្រុមការងារទាំំងអស់ ដើម្បីលើកទៅក្នុងវេទិការរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ និងពិភាក្សាលើអនុក្រឹត្យ ២០៩។ បើតាមរបៀបវីរៈនៃកិច្ចប្រជុំ គឺមាន២ចំណុច សំខាន់ ទី១គឺការត្រៀមលក្ខណៈឲ្យបានល្អក្នុងវេទិការរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដោយក្រុមការងារនីមួយៗ រៀបចំនូវរបាយការណ៍ និងតារាងផ្សេងៗ ដាក់ជូនមករាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងដោះស្រាយ។ ទី២ គឺទាក់ទងនិងអនុក្រឹត្យ ២០៩ ស្តីពីបញ្ជីមុខទំនិញហាមឃាត់ និងមុខទំនិញជាប់កំរិតកំណត់ក្នុងឧបសម្ព័ន្ធ ដើម្បីប្រមូលឯកសារផ្សេងៗយកមកពិភាក្សា។ ជាមួយគ្នានេះ គឺធ្វើយ៉ាងណាឲ្យផ្នែកឯកជនរៀបចំស្របទៅនិងការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ហើយសភាពាណិជ្ជកម្មកម្ពុជា និងសហការជាមួយរាជរដ្ឋាភិបាលឲ្យបានល្អ ក្នុងការរៀបចំវេទិការរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលដឹកនាំកិច្ចប្រជុំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី នៅថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០១៩ខាងមុខ។

សូមជំរាបថា កិច្ចប្រជុំត្រៀមរៀបចំវេទិការរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ឲ្យបានល្អជាមួយរាជរដ្ឋាភិបាលនេះ បានបិទបញ្ចប់ ក្រោមបរិយាកាស រីករាយ យោគយល់ និងប្រកបដោយផ្លែផ្កា។
អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation