អភិបាលខេត្តក្រចេះ ៖ យើងមិនអាចហាមឃាត់គ្រោះធម្មជាតិមិនឱ្យកើតឡើងបានទេ តែយើងអាចការពារពីគ្រោះធម្មជាតិបាន
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ មកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ នៅមុខសាលាខេត្តក្រចេះ មានការបន្តបាក់រលំទស្សនាការ និងច្រាំងទន្លេចូលទៅក្នុងទឹកទន្លេ ព្រោះតែគ្រោះធម្មជាតិនៃការស្រុតដី។

ក្នុងឱកាសដឹកនាំសហការី ចុះត្រួតពិនិត្យមើលកន្លែងដែលបាក់ស្រុត ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអះអាងថា យើងមិនអាចហាមឃាត់គ្រោះធម្មជាតិមិនឱ្យកើតឡើងបានទេ តែយើងអាចការពារពីគ្រោះធម្មជាតិបាន។ អភិបាលខេត្តក្រចេះ បន្ថែមថា រដ្ឋបាលខេត្តនិងមន្ទីរជំនាញកំពុងចាត់វិធានការជួសជុលកសាងឡើងវិញបន្ទាន់។

សូមជម្រាបថា ក្រៅពីការបាក់ស្រុតច្រាំងទន្លេ ផ្ទះពលរដ្ឋ ជាច្រើនខ្នងបានប្រឈមនឹងផលប៉ះពាល់ ដោយក្នុងនោះផ្ទះ៥ខ្នង បានបាក់ពាក់កណ្ដាលចូលទន្លេ និង៦ទៀត ត្រៀមបាក់ ស្ថិតភូមិកណ្ដាល ឃុំស្រុកឆ្លូង ខេត្តក្រចេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation