ស្ត្រីវៀតណាមកាត់ចិន ដែលធ្វើទារុណកម្មលើអ្នកបម្រើតាមផ្ទះ ត្រូវតុលាការបញ្ជូនទៅគុកព្រៃស
| ព័ត៌មានជាតិ
SHARE



ភ្នំពេញ៖ លោក អ៊ី ថាវរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ បានសម្រេចឃុំខ្លួនស្ត្រីវៀតណាមកាត់ចិន ដែលធ្វើទារុណកម្មលើអ្នកបម្រើតាមផ្ទះរយៈពេល៤ឆ្នាំ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា២១៩នៃក្រមព្រហ្មទណ្ឌ ។


បទល្មើសនេះ កំណត់ផ្តន្ទាទោសដាក់ពន្ធនាគារពី២ ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ សម្ថកិច្ចបានអន្តរាគមន៍ ជួយសង្គ្រោះក្មេងស្រីរងគ្រោះ ពីសំណាក់ស្ត្រីម្ចាស់ផ្ទះ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរគ្នានោះ ។

ស្ត្រីម្ចាស់ផ្ទះ មានឈ្មោះ ម៉េង រ័ត្នពិសី ហៅសុភា ជាអ្នកលក់សម្លៀកបំពាក់ នៅផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ជា ស្រីនូ មានស្រុកកំណើតនៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ក្មេងស្រីរងគ្រោះ ត្រូវបានគេប្រើអំពើហិង្សាមកលើរូបនាង អស់រយៈពេល៤ឆ្នាំមកហើយ។


កាលពីពេលថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យម្ចាស់ផ្ទះ ដែលមានលទ្ធភាពជួលអ្នកបម្រើជួយមើលថែរក្សាផ្ទះ ត្រូវយកចិត្តទុកដាក់លើបញ្ហាលំបាករបស់ពួកគេ ចៀសវាងគិតតែពីអារម្មណ៍ខ្លួនឯង ដែលជាម្ចាស់ផ្ទះ។សម្ដេច តេជោហ៊ុន សែន ចាត់ទុកការងារបម្រើតាមផ្ទះ គឺជាការងារលំបាក ដែលតម្រូវម្ចាស់ផ្ទះ ផ្ដល់ការគោរពឱ្យតម្លៃ និងមានចិត្តធម៌ចំពោះពួកគេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation