ក្រសួងការបរទេសចិនមិនបានដឹងអំពីការរឹតបន្តឹងការផ្តល់ទិដ្ឋាការដល់ពលរដ្ឋអាមេរិក
| ព័ត៌មានអន្តរជាតិ
SHARE

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធថា លោកមិនបានដឹងអំពីការរឹតបន្តឹងការផ្តល់ទិដ្ឋាការដល់ពលរដ្ឋអាមេរិកដែលជាប់ពាក់ព័ន្ធជាមួយក្រុមប្រឆាំងប្រទេសចិនទេ។

ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងលោក កេង សួង (Geng Shuang) បាននិយាយថាប្រទេសចិនស្វាគមន៍ពលរដ្ឋអាមេរិកជានិច្ច ប៉ុន្តែអាមេរិកទៅវិញទេដែលពេលខ្លះបានរឹតបន្តឹងការផ្តល់ទិដ្ឋាការដល់អ្នកដំណើរចិន។

កាលពីថ្ងៃអង្គារ រដ្ឋបាលរបស់លោក ត្រាំ បានរឹតបន្តឹងការផ្តល់ទិដ្ឋាការដល់ក្រុមមន្ត្រីចិនដែលជាប់ពាក់ព័ន្ធក្នុងការបង្ក្រាបទ្រង់ទ្រាយធំប្រឆាំងនឹងជនជាតិភាគតិចអ៊ុយហ្គ័រ និងក្រុមពលរដ្ឋមូស្លីមជាច្រើនទៀតនៅភាគខាងលិចប្រទេសចិន។

ក្រសួងការបរទេសអាមេរិកបានប្រកាសថាខ្លួននឹងមិនផ្តល់ទិដ្ឋាការដល់មន្ត្រីរបស់បក្សកុម្មុយនិស្តនិងរដ្ឋាភិបាលចិនដែលត្រូវបានគេជឿថានឹងទទួលខុសត្រូវឬក៏មានជាប់ពាក់ព័ន្ធនៅក្នុងការឃុំខ្លួននិងការរំលោភសិទ្ធិមនុស្សនៅក្នុងខេត្តស៊ីនជាំងឡើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation