ក្រសួងអប់រំ នឹងបោះពុម្ព​ផ្សាយ​សៀវភៅ​សិក្សា​គោល​មុខ​វិជ្ជា​អប់រំ​សុខភាព​ ដើម្បី​លើក​កម្ពស់​ការ​ថែ​ទាំ​​សុខភាព​កុមារ​
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​សិក្ខា​សាលា​​បញ្ចប់​ខ្លឹម​សារ​មេរៀន​សៀវភៅ​សិក្សា​ ​គោល​មុខ​វិជ្ជា​អប់រំ​សុខភាព​សម្រាប់​គ្រូ និង​សិស្ស​ថ្នាក់​ទី​១ ទី​៤ ទី​៧ និង​ថ្នាក់​ទី​១០ ក្នុង​គោល​បំណង​ពិនិត្យ​បញ្ចប់​សេចក្ដី​ព្រាង​ ដែល​ជា​សេចក្ដី​ព្រាង​ចុង​ក្រោយ​នៃ​ខ្លឹម​សារ​សៀវភៅ​ដែល​មុន​ពេល​បោះពុម្ព​ផ្សាយ ​ដើម្បី​លើក​កម្ពស់​ការ​ថែទាំ​សុខភាព​កុមារ​ កាត់​បន្ថយ​អត្រា​ជំងឺ​ឆ្លង ជំងឺ​មិន​ឆ្លង និង​គ្រោះថ្នាក់​ផ្សេងៗ​ដល់​អ្នក​សិក្សា ​ក្នុង​គោលដៅ​​បង្កើត​បាន​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព។

លោក​ជំទាវ​ សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​អធិបតីភាព​​ក្នុង​ពិធី​បើក​សិក្ខា​នេះ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១០​-១១ ខែ​តុលា ឆ្នាំ​២០១៩ ​ព្រមទាំង​មាន​​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា នាយកដ្ឋាន​សុខភាព​សិក្សា និង​នាយកដ្ឋាន​ពាក់ព័ន្ធ។

ក្នុង​ឱកាស​នោះ​ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា​ កំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ​ត្រូវ​បាន​រាជរដ្ឋាភិបាល​បាន​កំណត់​ជា​វិស័យ​​អាទិភាព​ ទន្ទឹម​គ្នា​នឹង​វិស័យ​សុខាភិបាល ដែល​នេះ​មាន​ន័យ​ថា យើង​មិន​អាច​អភិវឌ្ឍ​វិស័យ​អប់រំ ដោយ​ខ្វះ​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​សុខភាព​បាន​ឡើយ។

លោក​ជំទាវ​ សឿ សុជាតា ក៏បានផ្ដាំផ្ញើទៅកាន់អ្នកចូលរួមសិក្ខាសាលាដើម្បី​​បញ្ចប់​ខ្លឹម​សារ​សៀវភៅ​នេះ សូម​ដាក់​ខ្លួន​ជា​មាតា​បិតា អាណាព្យាបាល​សិស្ស គ្រូ​បង្រៀន និង​សិស្សានុសិស្ស​ ដើម្បី​អាច​មើល​ឃើញ​​ពី​ភាព​ខ្វះ​ចន្លោះ​នៃ​ខ្លឹម​សារ ធ្វើ​យ៉ាង​ណា​ឱ្យ​សម​ស្រប​តាម​តម្រូវ​ការ​​របស់​សិស្សានុសិស្ស និង​លោក​គ្រូ​អ្នក​គ្រូ​ដែល​ត្រូវ​ការ​សៀវ​ភៅ​នេះ​ជា​ចាំ​បាច់​សម្រាប់​ការ​រៀន និង​បង្រៀន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation