ឯកឧត្តមហ៊ុន ម៉ានី ៖ ទោះបីជាយើងមិនអាចចូលរួមសកម្មភាពស្ម័គ្រចិត្តគ្រប់ក៏ពិតមែន  ប៉ុន្តែយើងបានជួយការងារមួយ ផ្នែកដើម្បីជួយសង្គមរបស់យើងឱ្យរីកចម្រើន!!!
| ព័ត៌មានជាតិ
SHARE

ស្ទឹងត្រែង៖ ថ្លែងចំពោះមុខយុវជនប្រមាណជាងជាង៥០០នាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)បាន បានលើកឡើងថា  ការងារស្ម័គ្រចិត្ត ជាការងារមួយដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ជាតិ និងសង្គមកម្ពុជាឲ្យ មានភាពរីកចំរើននិងរឹងមាំ ដែលយើងទាំងអស់គ្នាត្រូវបន្តរួមគ្នាជាថ្លុងមួយសម្រេចការងារជួយសង្គមជាតិ។ ការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងនៅរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៩ នៅក្នុងឱកាសដែល ឯកឧត្តមបានចូលរួម សំណេះសំណាលជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែងចំនួន៥២២នាក់។

ឯកឧត្តម ប្រធានស.ស.យ.ក បានបន្តថា បើទោះបីជាយើងមិនអាចចូលរួមសកម្មភាពការងារស្ម័គ្របានទាំងអស់ក៏ពិតមែន ប៉ុន្តែយើងបានសម្រេចចូលរួមសកម្មភាពមួយផ្នែកផ្សេងក្នុងកិច្ចការងារទាំងនេះទោះបីតិចឬក៏ច្រើនដែលយើងបានលៈបង់ចូលរួមការងារស្ម័គ្រចិត្តនេះក៏ជាការងារជួយសង្គមជាតិ ។ ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថាចំពោះ ឯកឧត្តមផ្ទាល់យល់ឃើញថា ការងារស្ម័គ្រចិត្តជាការងារដែលមានលក្ខណៈផ្សេងៗពីគេទាំងអស់ ព្រោះថាការងារស្ម័គ្រចិត្តនេះជាការងារដែលត្រូវការធ្វើចិត្ត គ្មានអ្នកណាម្នាក់បង្ខិតបង្ខំបានឡើយ ប៉ុន្តែឯកឧត្តម គូសបញ្ជាក់ថា ការងារស្ម័គ្រចិត្តនេះមិនខុសពីការងារអប់រំផ្សេងៗនោះឡើយ  ព្រោះកាលណាដែលយើងចូលរួមកាន់តែច្រើន ការងានេះនិងបង្រៀនឲ្យយើងចេះមិនត្រឹមតែជាសសយកទេ តែការងារនេះនិងនាំ យើងឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម ដែលមានឥរិយាបថចេះជួយគ្នាទៅវិញទៅមកនិងជាសារអប់រំមួយផ្នែកផងដែរដល់ ក្មេងៗជំនាន់ក្រោយ។

ឯកឧត្តមបញ្ជាក់ថាសូមយុវជនទាំងអស់ត្រូវចូលរួមកកិច្ចការងារស្ម័គ្រចិត្តទាំងអស់គ្នា និងរៀនគិត រៀនធ្វើដើម្បីអភិវឌ្ឍប្រទេស កម្ពុជា មានរីកចម្រើនទៅមុខជានិរន្ត ហើយសង្ឃឹមថាយុវជនកម្ពុជានិងយ៉ាងសកម្មលើការងារស្ម័គ្រចិត្តនិងចូលរួមថែរក្សាអ្វីៗ ដែលមាននៅថ្ងៃនេះ ឱ្យស្ថិតស្ថិរ គង់វង្ស ដើម្បីកូនចៅរបស់យើងទាំងអស់គ្នា៕អត្ថបទ៖ម៉ាក់ មេត្តា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation