ក្រុមប្រជាពលរដ្ឋនៅខណ្ឌទួលគោកបន្តអោយអាជ្ញាធរជួយដោះស្រាយបញ្ហាជាច្រើននៅមូលដ្ឋាន របស់ខ្លួន
| ព័ត៌មានជាតិ
SHARE

ក្រុមប្រជាពលរដ្ឋនៅខណ្ឌទួលគោកបន្តអោយអាជ្ញាធរជួយដោះស្រាយបញ្ហាកក ស្ទះសំរាម គ្មានចំណតសាធារណៈ ការកែលម្អជួសជុលជង្ហុកសំបុកមាន់ រួមទំាងការស្តារប្រព័ន្ធ ប្រឡាយលូជាដើមនៅក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ផងនិងលើកកម្ពស់សោភ័ណភាពទីក្រុងឲ្យកាន់តែស្រស់ស្អាតផងដែរ។

ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌទួកគោកនាព្រឹកថ្ងៃទី១០ ខែតុលានេះ ក្រុមប្រជាពលរដ្ឋបានលើកបញ្ហាប្រឈម សំខាន់ៗជាច្រើនដើម្បីដាក់អោយអាជ្ញាធររាជធានី ខណ្ឌនិងមន្ទីរជំនាញដោះស្រាយ ដូចជា ការប្រមូលសំរាមមិនទាន់បានល្អរបស់ក្រុមហ៊ុនស៊ិនទ្រី បណ្តាញផ្លូវនៅក្នុងភូមិមួយចំនួនក្នុង សង្កាត់បឹងសាឡាង និងតំបន់បឹងកកសំបូរទៅដោយជង្ហុកសំបុកមាន់ ដែលទាមទារអោយ អាជ្ញាធរចាត់វិធានការជួសជុលកែលម្អជាបន្ទាន់ ដើម្បីងាយស្រួលសល់ការធ្វើដំណើររបស់ប្រជា ពលរដ្ឋ។

លោកឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកបានអៈអាងថា រាល់សំណើនិងសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើងទំាងអស់នេះ អាជ្ញាធរនិងធ្វើការដោះស្រាយទៅតាមជំនាញ។ ជាក់ស្តែងការជួសជុលផ្លូវ ជង្ហុកសំបុកមាន់ និងការដាក់លូបន្ថែម នឹងត្រូវធ្វើឡើងនៅដើមឆ្នាំ ក្រោយនេះ។ លោកបញ្ជាក់ថា សម្រាប់បញ្ហាចតយានយន្តគ្មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវក្នុង ភូមិសាស្រ្តនៃខណ្ឌទួលគោក គឺចាប់ពីពេលនេះទៅកម្លាំងសមត្ថកិច្ចនឹងប្រើខ្នោះចាក់រថយន្តទំាង នោះនៅនឹងកន្លែងឬអួសទៅអធិការនគរបាលខណ្ឌដើម្បីដោះស្រាយតាមវិធានការច្បាប់។ បន្ថែមពីនេះទៀតលោកអភិបាលខណ្ឌបានបញ្ជាក់ថា ក្រុមការងារខណ្ឌនឹងបន្តពិភាក្សាជាមួយ ក្រុមហ៊ុនស៊ិនទ្រី ដើម្បីធ្វើយ៉ាងណាឲ្យក្រុមហ៊ុននេះផ្តល់សេវាប្រមូលសំរាមនៅតាមមូលដ្ឋានឲ្យ បានល្អ ។ដើម្បីកាត់បន្ថយកុំឲ្យមានគំនរសំរាមនៅតាមដងផ្លូវដែលនាំឲ្យប៉ៈពាល់ដល់បរិស្ថាន និង សោភ័ណភាពទីក្រុង។

ឯកឧត្តមប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា ការបើកវេទិកា និងពិគ្រោះយោបល់រវាងអាជ្ញាធរ និងប្រជាពលរដ្ឋនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាល រាជធានីភ្នំពេញ ជាមួយរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីផ្លាស់ប្តូរមតិយោបល់ក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយ ចីរភាព តម្លាភាព និងប្រសិទ្ធភាព៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation