សម្តេច ទៀ បាញ់ ៖ ជនក្បត់ជាតិមួយក្រុមតូច មិនបានចូលរួមសង្គ្រោះ និងកសាងជាតិ ទើបមិនយល់ តម្លៃសន្តិភាព  
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្រ្តីការពារជាតិ ប្រកាសថា ជនក្បត់ជាតិមួយក្រុមតូច មិនបានចូលរួមសង្គ្រោះ និងកសាងជាតិ ទើបមិនយល់ តម្លៃសន្តិភាព។  

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានសរសេរលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១០ តុលានេះថា ជនក្បត់ជាតិ មួយក្រុមតូចនោះ ហាក់ដូចជាមិនដែលរីករាយនឹង សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យដែលកម្ពុជាសម្រេចបានទាល់តែសោះ។

សម្តេចបញ្ជាក់ថា ពួកគេតែងតែព្យាយាមរំខាន ដល់ភាពសុខសាន្ត និងការរីកចម្រើន របស់ប្រទេសជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ដោយសារពួកគេមិន ដែលបានចូលរួមចំណែក ដើម្បីសង្គ្រោះជាតិ និងកសាងជាតិ ទើបពួកគេមិនយល់អំពីតម្លៃ នៃសន្តិភាព និងការរីកចម្រើនដែលយើង ទទួលបានយ៉ាងលំបាក។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation