ប្រធានរដ្ឋសភា គាំទ្រការពង្រឹងកិច្ចសហ ប្រតិបត្តិការល្អ រវាងកម្ពុជា -បង់ក្លាដេសទាំងទ្វេរភាគី និងអន្តរជាតិ
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសទទួលជួប ជាមួយឯកឧត្តម ណាហ្សមុល កាវនិន (HE. Mr. Md. NazmulQuau nine) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ប្រចំានៅកម្ពុជា សម្តេចមានប្រសាន៍ គាំទ្រការពង្រឹងកិច្ចសហ ប្រតិបត្តិការល្អ រវាងកម្ពុជា -បង់ក្លាដេសទាំងទ្វេរភាគី និងអន្តរជាតិ។ 

 បន្ទាប់ពីចប់ជំនួបពិភាក្សាឯកឧត្តមកែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ប្រាប់ក្រុមអ្នកកាសែតថា កម្ពុជានិងបង់ ក្លាដេសមានទំនាក់ទំនងការទូតល្អ ជាមួយគ្នានិងមានកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ មួយចំនួន។ កម្ពុជានិងបង់ក្លាដេស មានសមាគមមិត្តភាពសភាកម្ពុជា-បង់ក្លាដេស។ នៅពេលខាង មុខនេះគណៈប្រតិភូសភាបង់ក្លាដេស ទទួលបន្ទុកកិច្ចការនយោបាយ និងបរទេស នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ ជាមួយគ្នានេះ ក៏នឹងមានគម្រោង ជួបពិភាក្សាជាមួយនឹងអ្នកដឹកនាំរដ្ឋសភាជួបពិភាក្សា និងស្ថាប័នមួយចំនួន។

នៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបង់ក្លាដេស បញ្ជាក់ថា លោកជំទាវប្រធានរដ្ឋសភាបង់ក្លាដេស នឹងអញ្ជើញចូលរួមកិច្ច ប្រជុំកំពូលសភាអាស៊ីអឺរ៉ុប ដែលកម្ពុជានឹងធជាម្ចាស់ផ្ទះព្រឹក នៅចុងឆ្នាំ២០២០។

សម្តេចអគ្គមហាពញាចក្រីហេងសំរិន បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះវឌ្ឍនភាពទាំងឡាយ នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុ ភាគីក្នុង តំបន់ និងសកលលោក ដែលផ្លែផ្កាទាំងនេះ មិនអាចកាត់ ផ្តាច់បានពីកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម និងឯកអគ្គ-រដ្ឋទូតបង់ក្លាដេសមុនៗ ក្នុងការអនុវត្តន៍បេសកកម្មការទូត យ៉ាង សកម្មជាមួយកម្ពុជា។ 

សូមបញ្ជក់ថា កម្ពុជា-បង់ក្លាដេស ភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា តំាងពីខែកុម្ភៈ ឆ្នាំ១៩៩៣។ អស់រយៈពេលជាង ២ទសវត្សមកនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ កម្ពុជា-បង់ក្លាដេស មានការរីក ចម្រើនជាបន្តបន្ទាប់ គួរកត់សំគាល់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation