ថ្ងៃនេះ ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ«យុទ្ធនាការទិញផលិតផលខ្មែរ»ដំណើការហើយនៅកោះពេជ្រ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ខែតុលា ឆ្នាំ២០១៩នេះ ក្រសួងពាណិជ្ជកម្ម បានសម្ពោធបើកជាផ្លូវការ ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ "យុទ្ធនាការទិញ ផលិតផលខ្មែរ ឆ្នាំ២០១៩ ក្រោមអធីបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម ដោយមានវត្តមានអមដំណើរពីសំណាក់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ,លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមនឹងមន្ត្រី មកពីស្ថាប័នរដ្ឋ និងឯកជនជាច្រើនរូប។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការរៀបចំពិព័រណ៍នេះ ក្នុងគោលបំណងទូងស្គរពញ្ញាក់ស្មារតីមហាជនទូទៅ ងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានច្រើនជាអតិបរិមា ដោយក្រសួងពាណិជ្ជកម្ម បានប្រមូលកៀរគរផលិតផលខ្មែរ មានគុណភាពខ្ពស់មាន សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់បានល្អត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្មពីគ្រប់ទិសទី នៅទូទាំងប្រទេសមកដាក់តាំងបង្ហាញ និងស្វែងរកដៃតូយកទៅលក់បន្ត។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សូមអញ្ជើញសាធារណជនទូទៅចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះកុំបីខកខានឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍បញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចឲ្យមានការតាំងពិព័រណ៍ភូមិ១ផលិតផល១ នៅថ្ងៃទី៩ ខែធ្នូ ជារៀងរាល់ឆ្នាំ នៅគ្រប់បណ្តារាជធានី-ខេត្តទូទាំងប្រទេស ដើម្បីលើកស្ទួយផលិតផលខ្មែរ និងបង្កើតជីវភាពប្រជាកសិករ និងសិប្បករក្នុងស្រុក។

សូមជម្រាបថា ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ "យុទ្ធនាការទិញ ផលិតផលខ្មែរ ឆ្នាំ២០១៩ រៀបចំធ្វើរយ:ពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័ណ៍ និងសន្និបាតកោះពេជ្រ ដោយបើកឱ្យមហាជនចូលទស្សនាដោយសេរី ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation