គម្រោងកែលម្អសួនច្បារខេត្តកំពង់ចាម សម្រេចការងារសាងសង់ ១០០%ហើយ ត្រៀមសម្ពោធឆាប់ៗនេះ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ដើម្បី សិក្សាលម្អិតទៅលើវឌ្ឍនភាពគម្រោង ផ្អែកតាមមូលដ្ឋានបច្ចេកទេស កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ ជាមួយឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា រួមជាមួយនឹងមន្ទីរពាក់ព័ន្ធ ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យគម្រោងកែលម្អសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់សាលាឡាងចាស់ ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

គួរបញ្ជាក់ដែរថា ការកសាងគម្រោងកែលម្អសួនច្បារនេះ ធ្វើឡើង ដើម្បី រួមចំណែកការពារការបាក់ស្រុតច្រាំងទន្លេ និងជាផ្នែកមួយធ្វើឲ្យប្រសើរឡើងនូវសោភណភាពក្រុង ព្រមទាំង ទុកជាទីកន្លែងសាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋដើរលំហែកាយ ផងដែរ។


គម្រោងនេះ មានប្រវែងបណ្ដោយ ២៣២ម៉ែត្រ ទទឹង ៥៥ម៉ែត្រ និង ២៣ម៉ែត្រ ដែល មកដល់បច្ចុប្បន្ន គម្រោងសម្រេចការងារសាងសង់ បានប្រមាណ ១០០%ហើយ ប៉ុន្តែ ម្ចាស់គម្រោង តម្រូវឲ្យក្រុមហ៊ុនទទួលការងារសាងសង់កែកុនលើផ្នែកខ្លះៗ ដើម្បី ត្រៀមសម្ពោធជាផ្លូវការ នាពេលខាងមុខ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation