រដ្ឋសភាអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅនៃគណៈ រដ្ឋមន្ត្រី មានសម្លេងគាំទ្រ១១១សម្លេង
| ព័ត៌មានជាតិ
SHARE

នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី ៣១ ខែឧសភានេះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាដឹក នាំប្រជុំ រដ្ឋសភា លើកទី១០នីតិកាលទី៥។

សម័យប្រជុំពេញអង្គរដ្ឋសភានៅថ្ងៃនេះ មានកូរ៉ុមសមាជិកសមាជិការដ្ឋសភា ចូលរួមប្រជុំចំនួន១១១នាក់។

របៀបវារៈប្រជុំរួមាន៖
១-ពិភាក្សាអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការរៀបចំនិងការប្រ ព្រឹត្ត ទៅនៃគណៈរដ្ឋមន្ត្រី។
២-ពិភាក្សាអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីសញ្ជាតិ។
៣-ពិភាក្សាអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីកាអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហ ប្រតិបត្តិការណ៏ព្រៃឈើអាស៊ី។
៤-ពិភាក្សាអនុម័តសេចក្តី ព្រាងច្បាប់ស្តីពី វិសោធនកមមាត្រា៣,មាត្រា២៣, មាត្រា ៣០,មាត្រា៣៣,មាត្រា៣៤,មាត្រា៣៥,មាត្រា៣៥,មាត្រា៣៦,មាត្រា៣៧,មាត្រា៣៨,មាត្រា៣៩និងមាត្រា៤០នៃច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជ ក្រម លេខ នស/រកម ០៧០១/០៩ចុះថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០០១។

ដោយឡែកសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ត្រូវបានសម័យ ប្រជុំ រដ្ឋសភាពេញ អង្គពិភាក្សាអនុម័តដោយសម្លេងភាគ ច្រើនដាច់ខាតមានចំនួន ១១១សម្លេង។ សេចក្តីព្រាងច្បាប់ស្តីពីការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ត្រូវបានគណៈ រដ្ឋមន្ត្រីសម្រេចយល់ ព្រមក្នុងសម័យប្រជុំពេញ អង្គគណៈ រដ្ឋមន្ត្រីកាលពីថ្ងៃទី១១ខែ ឧសភា មានចំនួន៩ជំពូកនិង៥៩ មាត្រា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation