ទារកអាយុទើបតែ៤៨ថ្ងៃម្នាក់បានស្លាប់ ក្រោយពីចាក់វ៉ាក់សាំងការពារជាលើកទី២នៅមណ្ឌលសុខភាពសាមគ្គី
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង៖ទារកដែលទើបតែកើតបាន៤៨ថ្ងៃម្នាក់បានស្លាប់បាត់បង់ជីវិតហើយក្រោយពីបានចាក់វ៉ាក់សាំងការពារជាលើកទី២នៅឯមណ្ឌលសុខភាពសាមគ្គី ដែលមានទីតាំងស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

ទារកនេះបានស្លាប់ក្នុងរយ:ពេលប្រហែលតែជិត២៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីបានចាក់ថ្នាំរួច ហើយធ្វើដំណើរវិលត្រឡប់ទៅផ្ទះវិញ គឺស្លាប់នៅផ្ទះ ដែលមានទីតាំងនៅចំណុចវាលព្រីង ក្នុងភូមិគីឡូប្រាំបី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

ករណីស្លាប់ទារកខាងលើប្រធានមន្ទីសុខាភិបាលលោកអ៊ុង សូវៀត បានឲ្យដឹងថា តាមបច្ចេកទេសរបស់គ្រូពេទ្យរកឃើញថា ទារកខាងលើបានកើតជំងឺឈាមមិនកកដែលជាប្រភេទជំងឺធ្វើឲ្យឈាមរាវជានិច្ច។ម្យ៉ាងទៀតដោយស្ត្រីខាងលើ គាត់បានសម្រាលកូនតាមបែបបូរាណ នៅឯលំនៅស្ថានផ្ទាល់ មិនមកសម្រាលកូននៅឯមណ្ឌលសុខភាព ឬនៅមន្ទីរពេទ្យរដ្ឋ ដែលជាហេតុធ្វើឲ្យទារកខាងលើកើតមកភ្លាមមិនបានចាក់ថ្នាំK1(ថ្នាំការពារឈាមមិមកក)និងមិនមានការតាមដានពីក្រុមគ្រូពេទ្យ។

ប្រធានមន្ទីសុខាភិបាលបន្តថា មន្ទីរសុខភិបាលបានជំរុញដល់មាតាគ្រប់រូបត្រូវតែទៅសម្រាលកូននៅឯមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដើម្បីបានកូនតូចរបស់ខ្លួនទទួលការចាក់ថ្នាំ(K1)បន្ទាប់ពីកើតមកភ្លាម និងមានការតាមសុខភាពទាំងម្តាយនិងទារកយ៉ាងត្រឹមត្រូវពីសំណាក់គ្រូពេទ្យ។

ចំពោះករណីខាងលើតាស្ត្រីជាម្តាយឈ្មោះ ឡាច ឯក បានរៀបរាប់ថា ក្រោយសម្រាលកូនភ្លោះទាំងពីររួចមក ខ្លួនបាននាំកូនទាំងពីរទៅចាក់វ៉ាក់សាំងការពារនៅឯមណ្ឌលសុខភាពខាងលើរួចម្តងមកហើយ។ ហើយលើកនេះ ជាការចាក់លើកទីពីរ ម្តងនេះគ្រូពេទ្យបានចាក់ចំនួនបីម្ជុល ហើយក្រោយពេលដកម្ជុលចេញភ្លាម ក៏មានឈាមហូរមកឥតឈប់ ហើយគ្រូពេទ្យក៏បានរៀបចំថ្នាំឲ្យយកមកលេបនៅឯផ្ទះវិញ។លុះម៉ោងប្រហែល៣ទៀបភ្លឺឈានចូលថ្ងៃទី៨តុលា២០១៩ ទារកក៏ស្រាប់តែស្លាប់បាតើទៅ។

លោកប្រធានមន្ទីរសុខាភិបាលបានឲ្យដឹងថា ចំពោះថ្នាំវ៉ាក់សាំងដែលចាក់ទៅលើទារកខាងលើជាថ្នាំរបស់អង្គការសុខភាព ពិភពលោកផ្តល់ឲ្យក្រសួងសុខាភិបាល ហើយក្រសួងសុខាភិបាលបានចែកចាយតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាពទូរទាំង២៥ខេត្តក្រុងដើម្បីផ្តល់ជូនកុមារនិងទារកដោយមិនគិតថ្លៃ។ដូច្នេះថ្នាំដែលចាក់ទៅលើទារកអាយុ៤៨ថ្ងៃនោះមិនមែនជាថ្នាំលក់រាយរបស់ឯកជននោះទេ តែវាជាប្រភេទថ្នាំដែលមានគុណភាពស្តង់ដារពិភពលោកដែលបានចាក់ទៅលើកុមារនិងទារករាប់ម៉ឺនរាប់សែននាក់ក្នុងមួយឆ្នាំៗ។ 

លោកអ៊ុង សូវៀត បន្តថា ចំពោះស្ត្រីដែលមានបណ្ណក្រីក្ររដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថមសរុបចំនួន៧៦ម៉ឺនរៀល តាមដំណក់កាលចាប់តាំងពីពេលដែលទៅ ពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាព រហូតសម្រាលកូនបានអាយុ២ឆ្នាំ ដោយមិនរាប់បញ្ចូលប្រាក់មូលនិធិផ្សេងទៀតឡើយ។លោកប្រធានមន្ទីរសុខាភិបាល បញ្ជាក់បន្ថែមថា ប្រាក់ឧបត្ថមនេះក្រសួងសុខាភិបាលបានអនុវត្តន៍ចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ទៅថ្មីៗនេះ តាមផែនការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ចំពោះសពទារកអាយុ៤៨ថ្ងៃដែលបានស្លាប់នោះ ខាងមន្ទីរសុខាភិបាលបាននាំយកថវិការមួយចំនួនទៅជួយរំលែកទុក្ខដល់គ្រួសារសព នៅភូមិគីឡូ៨ចំណុចវាលព្រីង សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ហើយចំពោះម្តាយសពនិងទារកម្នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកទទួលការព្យាបាលនៅមន្ទីរពេទ្យខេត្តដោយយកចិត្តទុក្ខដាក់ និងដោយឥតគិតថ្លៃ៕ដោយ៖ម៉ាក មេត្តា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation