ព័ត៌មានជាតិ

សម្តេចតេជោ ស្នើឲ្យរដ្ឋមន្រ្តីក្រសួងការងារ ដោះស្រាយបញ្ចប់ឲ្យកម្មករ បន្ទាប់ពីថៅកែរត់ចោល

image

កណ្តាល៖ នាព្រឹកថ្ងៃនេះ សម្តេចតេជោ ជួបកម្មករជាង១ម៉ឺននាក់ លើទឹកដីស្អាង ខេត្តកណ្តាល។

ក្នុងឱកាសនោះ សម្តេចតេជោ មានប្រសាសន៍ទាក់ទងនឹងកម្មករថា ប្រទេសបីតាប្រជាធិបតេយ្យអាមេរិច ក៏មិនអាចធ្វើដូចកម្ពុជា ដែលអោយកម្មការនីសំរាលកូនឈប់រយះពេល៣ខែ និងទទួលប្រាក់ខែ១២០%៕

កម្ពូជាគោរពសិទ្ធិអ្នកដែលចង់ធ្វើការងារ ខណៈដែលក្រុមអ្នកធ្វើកូដកម្មមានតែ៤ រឺ១០នាក់មិនគោរពអ្នកចង់ធ្វើការ។ សម្តេចតេជោបញ្ជាក់ថា ឥឡូវនេះការធ្វើបាតុកម្ម កូដកម្មមានការថយចុះ ដោយសារមានការគិតគូដោះស្រាយពីរាជរដ្ឋាភិបាល។ សម្តេចតេជោបន្ថែមថា កម្មករចង់យកញាត្តិជូននាយករដ្ឋរដ្ឋមន្រ្តី បន្ទាប់ពីចៅកែរត់ចោល តែកន្លងទៅ រាជរដ្ឋាភិបាល បានផ្តល់ថវិកាចំនួន៤លាន ៦សែនដុល្លារ ដើម្បីដោះស្រាយជូនកម្មករ។ ជាមួយគ្នានោះ សម្តេចតេជោ បានស្នើរ សូមរដ្ឋមន្រ្តីក្រសួងការងារ ដោះស្រាយបញ្ហាកម្មករឲ្យបញ្ចប់ កុំអោយផ្សែងនេះមានទៀត ត្រូវពន្លត់អោយចប់។

ការស្នើររបស់សម្តេចតេជោនេះ បន្ទាប់ពីកម្មករធ្វើការនៅរោងចក្រនៅឬស្សីកែវមួយ ធ្វើការតវ៉ាអស់ជាច្រើនខែហើយ តែមិនទាន់មានដំណោះស្រាយពីក្រសួងការងារ បន្ទាប់ពីថៅកែរោងចក្ររត់ចោលពួកគេ៕