អភិបាលរងរាជធានីភ្នំពេញ លើកឡើងថាកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខណ្ឌ សង្កាត់ ជោគជ័យបានទាល់តែមានការចូលរួមពីភាគីពាក់ព័ន្ធ
| ព័ត៌មានជាតិ
SHARE

អភិបាលរងរាជធានីភ្នំពេញ លើកឡើងថាកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខណ្ឌនិងផែនការសង្កាត់នៅថ្នាក់ខណ្ឌសម្រាប់ឆ្នាំ២០២០ដែលរៀបចំឡើងស្របតាមផែនការអភិវឌ្ឍ៥ឆ្នាំទាំងរបស់សង្កាត់និងរបស់ខណ្ឌចាំបាច់ត្រូវមានការចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរជំនាញ សង្គមស៊ីវិលផ្នែកឯកជននិងដៃគូអភិវឌ្ឍន៍នានាផង ទើបការរៀបចំគម្រោងផែនការទទួលបានជោគជ័យ។

លើកឡើងបែបនេះខណៈឯកឧត្តម កើត ឆែអភិបាលរងរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់នៅថ្នាក់ខណ្ឌនិងកម្មវិធី វិនិយោគ៣ឆ្នាំរំកិលរបស់ខណ្ឌ(២០២០-២០២២) នៅរដ្ឋបាលខណ្ឌដូនពេញព្រឹកថ្ងៃទី០៩ តុលានេះ។ឯកឧត្តម កើត ឆែបានបន្ថែមអោយដឹងថាការចូលរួមគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធគឺដើម្បីអោយគម្រោងដែលបានរៀបចំឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាននិងប្រើប្រាស់ធនធានឲ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរឯកឧត្តម កើត ឆែអភិបាលរងរាជធានីភ្នំពេញក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់អង្គភាពនិងស្ថាប័នពាក់ព័ន្ធនិងអ្នកចូលរួមទាំងអស់ដែលបានចូលរួមនិងកំពុងជួយគាំទ្រដល់ខណ្ឌ សង្កាត់ក្នុងពេលកន្លងមក ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យកាន់តែរីកចម្រើន ជាបន្តបន្ទាប់តាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា៕អត្ថបទ ៖ ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation