ថ្ងៃនេះកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន ផ្តោតលើការបំពុលផ្សែងអ័ព្ទឆ្លងដែនក្នុងតំបន់អាស៊ាន
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ កិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន បានដំណើរការបន្តទៀត​ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះដែលមានឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន​ បានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប​ និងមាន​ការចូលរួម​ពីរដ្ឋមន្ត្រីបរិស្ថាននៃសមាគមអាស៊ាន​  និងប្រតិភូ​អគ្គលេខាធិការអាស៊ាន​ជាច្រើន​នាក់។ 

កិច្ច​ប្រជុំ​ បានផ្តោតទៅលើកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៥នៃភាគីសន្និសីទកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន បានមានប្រសាសន៍បើកកិច្ចប្រជុំដោយស្វាគមន៍យ៉ាងកក់ក្តៅ ដល់រដ្ឋមន្រ្តីបរិស្ថានអាស៊ានទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំ​ និងខិតខំរួមគ្នាគ្រប់គ្រង ការបំពុលដោយផ្សែងអ័ព្ទ កើតចេញពីទន្ទ្រានដីព្រៃ និងការដុតព្រៃ។ ឯកឧត្តម សាយ សំអាល់ បន្តថា បញ្ហានេះត្រូវបានប្រទេសអាស៊ានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០២ ហើយចូលជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣។ 

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងជួបពិភាក្សាតាមកម្មវិធីដែលបានគ្រោងទុកដូចជា ការពិនិត្យនិងគម្រោងផែនការគ្រប់គ្រងស្ថានភាព អាកាសធាតិ និងផ្សែងអ័ព្ទឆ្លងដែន ។ ជាមួយគ្នានេះអង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើឯកសារទាក់ទងទៅនឹងប្រធានបទសំខាន់ៗមួយចំនួនទៀតដូចជា៖ 

១- ស្ថានភាពភ្លើងឆេះព្រៃ និងផ្សែងអ័ព្ទ និងផែនការសកម្មភាពរបស់ប្រទេសជាសមាជិកអាស៊ាន។

-ការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងលើការគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែនក្នុងក្របខ័ណ្ឌជាតិ និងតំបន់។

-ផែនទីបង្ហាញផ្លូវនៃកិច្ចសហប្រតិបត្តិការ ដើម្បីគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន។

- ការស្វែងរកមូលនិធិ ដើម្បីគ្រប់ផ្សែងអ័ព្ទឆ្លងដែនរបស់អាស៊ាន

- ការធ្វើបច្ចុប្បន្នភាពនូវការបង្កើតមជ្ឍមណ្ឌលគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន 

- ការពិនិត្យរបាយការណ៍នៃកិច្ចប្រជុំក្រុមការងារអាស៊ានលើកទី៤ស្តីពីដីមមោក 

- កម្មវិធីកិច្ចសហប្រតិបត្តិការជាមួយដៃគូ 

- ការបង្កើតការិយាល័យធ្វើការសម្រាប់គណៈកម្មាធិការប្រតិបត្តិនិងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation