ព័ត៌មានជាតិ

យុវតីខ្មែរអ្នកថែវប្បធម៌មួយរូប កំពុងដង្ហោយរកជំនួយសង្គ្រោះសម្រាប់ព្យាបាលជំងឺខួរឆ្អឹង

image

ភ្នំពេញ៖ ឆេ ដានី (Dany Chhe) ជាយុវតីដែលប្រកបដោយគុណតម្លៃ តស៊ូព្យាយាម ចូលរួមគាំទ្រសកម្មភាពសិល្បៈវប្បធម៌ ជាចំណែកនៃផ្នែកអប់រំ និងបានចំណាយពេលលើការងារសង្គមជាច្រើន។ គាត់សមនឹងទទួលបានឱកាសនិងពេលវេលាបន្តធ្វើការងារទាំងអស់នេះទៀត។

នេះជាខ្លឹមសារនិងសេចក្តីអំពាវនាវពីយុវតីរូបនេះ ៖
« នេះប្រហែលជាក្តីសង្ឃឹមចុងក្រោយរបស់នាងខ្ញុំហើយ។ គ្រួសារនាងខ្ញុំពុំមានលទ្ធភាពដើម្បីបន្តព្យាបាលជម្ងឺនាងខ្ញុំទេ តែខ្ញុំនៅមានសង្ឃឹមថា បងប្អូន មិត្តភក្តិ នឹងអាចជួយចូលរួមតាមលទ្ធភាពដែលអាចជួយបាន ដើម្បីឲ្យខ្ញុំអាចបង្រៀនដូចដើម និងធ្វើការងារស្ម័គ្រចិត្តដើម្បីយុវជន និងសង្គមជាតិបន្តទៀត។ ខ្ញុំមិនអាចសរសេរបានច្រើនទេ ញ័រដៃណាស់ មានតែអរគុណទុកជាមុនសម្រាប់ទឹកចិត្តបរិច្ចាគជួយនាងខ្ញុំ។ សូមជូនពរឲ្យមានសុខភាពល្អ មានសុភមង្គល រកទទួលទានមានបាន និងជួបតែពរ ៤ ប្រការ។"

ទំនាក់ទំនងបរិច្ចាក និងសាកសួរពត៌មានបន្ថែម៖
ABA 000485310 ( Hour Tola )
Toan Chet 098590005 ( Meng Puthy)
Wing 01567459 ( Meng Puthy)
012462736/ 098590005