សាលាក្រុងព្រះសីហនុចាត់វិធានការក្តៅក្នុងការរៀបចំប្រព័ន្ធអូរប្រឡាយឡើងវិញ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានភ្លៀងខ្លាំងម្ដងៗធ្វើឲ្យតំបន់មួយចំនួននៅក្រុងព្រះសីហនុទទួលរងនូវជំនន់ទឹកភ្លៀងលិចលំនៅឋាន ក៏ដូចជា ដងវិថីមួយចំនួននោះ គឺដោយសារកត្តាបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចាក់លុបយកអូធ្វើជាកម្មសិទ្ធិក៏ដូចជាទន្ទ្រាន ចាក់លុប អូ ប្រឡាយ ធ្វើឲ្យរាក់ រួមតូច និងមួយចំនួនបានចាក់យកអូរតែម្ដង ដូចនេះហើយធ្វើឱ្យមានការលិចលង់នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំព្រោះបាត់ប្រព័ន្ធ អូរ លូប្រឡាយ នាពេលកន្លងមកនេះ។

ដើម្បីដោះស្រាយបញ្ហានេះ នៅព្រឹកថ្ងៃទី ៨ ខែតុលាឆ្នាំ ២០១៩ លោក ជួប សីហា មន្ត្រីសាលាក្រុងព្រះសីហនុ ដោយមានការចង្អុលបង្ហាញពីលោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យលោកដឹកនាំក្រុមការងារចុះបើកអូនមួយកន្លែងស្ថិតនៅក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុដែលបងប្អូនប្រជាពលរដ្ឋបានចាក់លុបយកទាំងស្រុងធ្វើឲ្យបាត់នូវប្រព័ន្ធ ប្រឡាយអូរ និងបង្កការជន់លិចនៅពេលមានភ្លៀង នាពេលកន្លងមក។

ជុំវិញការបើកប្រព័ន្ធអូដែលមានទទឹង ៦ ម៉ែត្រ បណ្ដោយជាង ២០០ ម៉ែត្រដែលប្រជាពលរដ្ឋក៏ដូចជាអ្នកមានលុយបានចាក់ លុបយកធ្វើជាកម្មសិទ្ធិនាពេលកន្លងមកនោះ គឺអនុវត្តទៅតាមប្លង់ប្រព័ន្ធ ត្រូវបានកាយស្ដា អូរនេះឡើងវិញហើយ ដើម្បីរំដោះទឹកភ្លៀង ដែលតែងតែបង្កជន់លិចនៅក្នុងបរិវេណតំបន់នោះផងដែរ។

ក្នុងនាមរដ្ឋបាលក្រុងលោកជួប សីហា ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាម បណ្ដោយអូរប្រឡាយសូមមានការចូលរួមជាមួយនឹងអាជ្ញាធរ ក្រុង និងអាជ្ញាធរខេត្ត ដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ ក្នុងការរៀបចំប្រព័ន្ធអូរប្រឡាយឲ្យបានធំឡើងវិញបញ្ចៀសនូវការកកស្ទះ ចរន្តទឹកនិងបង្កទៅជា ជំនន់ទឹកភ្លៀង ដូច្នេះដើម្បីបញ្ចៀសបញ្ហា ទាំងអស់នេះ បានគឺត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់ទើបធ្វើឲ្យក្រុងព្រះសីហនុកាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀងពីបច្ចុប្បន្ននិង ទៅថ្ងៃខាងមុខ៕ដោយ៖ប៉ៃ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation