មេដឹកនាំក្រុងហុងកុងនិយាយថាយោធាចិនអាចនឹងចូលធ្វើអន្តរាគមន៍ប្រសិនបើការតវ៉ាកាន់តែអាក្រក់ឡើង
| ព័ត៌មានអន្តរជាតិ
SHARE

មេដឹកនាំក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បានព្រមាននៅថ្ងៃអង្គារនេះថាយោធាចិនអាចនឹងចូលធ្វើអន្តរាគមន៍ប្រសិនបើការតវ៉ាទាមទារកំណែទម្រង់លទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងនេះកាន់តែអាក្រក់ឡើង ប៉ុន្តែបានអះអាងជាថ្មីថារដ្ឋាភិបារបស់លោកស្រីនៅតែសង្ឃឹមថាអាចដោះស្រាយវិបត្តិនេះបានដោយខ្លួនឯង។

លោកស្រី ឡាំ បានអំពាវនាវឲ្យក្រុមអ្នករិះគន់ទទួលយកថាការតវ៉ាដែលជារឿយៗបង្កឲ្យមានអំពើហិង្សារយៈពេល៤ខែកន្លងមកនេះលែងជាចលនាទាមទារលទ្ធិប្រជាធិបតេយ្យដែលប្រព្រឹត្តទៅដោយសន្តិភាពទៀតហើយ។

លោកស្រីបានបន្ថែមថាការស្នើសុំកិច្ចអន្តរាគមន៍ពីចិនត្រូវបានអនុញ្ញាតនៅក្រោមរដ្ឋធម្មនុញ្ញរបស់ហុងកុង ប៉ុន្តែលោកស្រីមិនអាចបង្ហាញបានទេថាតើលោកស្រីនឹងសម្រេចធ្វើបែបនេះនៅក្រោមកាលៈទេសៈណា។

សូមរម្លឹកថា ការតវ៉ាបានចាប់ផ្ដើមកាលពីដើមខែមិថុនាដោយដើមហេតុចេញមកពីសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័នដែលត្រូវបានលុបចោលទាំងស្រុងហើយ។

កាលពីថ្ងៃសៅរ៍ពលរដ្ឋហុងកុងមានការខឹងសម្បារកាន់តែខ្លាំងថែមទៀតដោយសាររដ្ឋាភិបាលបានចេញបំរាមមិនឲ្យពាក់ម៉ាស់មុខក្នុងពេលធ្វើបាតុកម្ម៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation