នាព្រឹកថ្ងៃនេះ សម្តេចតេជោ ជួបកម្មករជាង១ម៉ឺននាក់ លើទឹកដីស្អាង ខេត្តកណ្តាល
| ព័ត៌មានជាតិ
SHARE

ថ្ងៃនេះ សម្តេចតេជោ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានមកជួបបងប្អូនកូនក្មួយកម្មករជាង១ម៉ឺននាក់ នៅលើទឹកដីស្អាង ខេត្តកណ្តាល។

សម្តេចបន្តថា ការស្រឡាញ់រាប់អានរបស់ក្មួយៗដែលមានចំពោះសម្តេច គឺបានផ្តល់នូវកម្លាំងចិត្តដល់សម្តេចអោយកាន់តែខិតខំប្រឹងប្រែង ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានា ដើម្បីកូនក្មួយមានការងារធ្វើបានជាប់លាប់ល្អ និងទទួលបាននូវប្រាក់ខែល្អសមរម្យជាមួយ នឹងផលប្រយោជន៍ការងារល្អៗជាច្រើនទៀតទាំំងនៅក្នុងពេលដែលកូនក្មួយកំពុងធ្វើការ និងនៅពេលដែលរោងច្របិទ ឬនៅពេលដែលកូនក្មួយចូលរឺត្រែតឈប់សម្រាកពីការងារ។

សម្តេចបន្ថែមថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ គឺនឹងមកដល់នៅថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះ។ សម្តេចបាន អរគុណបងប្អូនកូនក្មួយយុវជន និងក្មួយៗកម្មករកម្មការនីទាំងអស់ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនជាបន្តទៀត។

សម្តេចបញ្ជាក់ថា ការបោះឆ្នោតលើកនេះ គឺ គណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី ២០៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation