ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាមប្រកាសទទួលសមាជិកថ្មី ចំនួន៥១រូប និងសំណេះសំណាលជាមួយសិស្សជាប់និទ្ទេសAក្នុងស្រុកកងមាស
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ សមាជិកសមាជិកាថ្មីចំនួន៥១រូបក្នុងនោះស្រី២១រូបត្រូវបានប្រកាសដាក់បញ្ចូលជាក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកងមាស ខេត្តកំពង់ចាម ហើយសមាជិកទាំងអស់ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនទៅតាមខ្លឹមសារនៃលក្ខន្តិកៈរបស់សហភាពសហព័ន្ធយុវជនកម្ពុជាដោយត្រូវប្រកាន់នូវអព្យាក្រឹត្រ និងធ្វើការងារបម្រើផលប្រយោជន៍សង្គម។

ការប្រកាសបញ្ចូលសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនស្រុកកងមាសខាងលើនេះ បានប្រព្រឹត្តទៅក្នុងសាលាស្រុកកងមាស ខេត្តកំពង់ចាមនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ ដោយ មានការចូលរួមជាអធិបតីភាពពីលោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម និងជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម រួមទាំងលោកអភិបាល ស្រុកកងមាស។

លោកប្រធានសហភាពយុវជនកម្ពុជាខេត្តកំពង់ចាមក៏បានលើកឡើងទៅលើការ គិតគូ យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ហើយ ស.ស.យ.ក តែងតែប្រមូលកម្លាំងអោយបានកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃដើម្បីធ្វើសកម្មភាពចូលរួចំណែកជួយអភិវឌ្ឍនសង្គមជាតិ។ ហើយ(សសយក) បានធ្វើការងារផ្អែកលើមូលដ្ឋាន នៃកិច្ចសហការ មិត្តភាព ការផ្តល់ឱកាស មិនរើសអើង និងបម្រើផលប្រយោជន៏រួម ហើយជាពិសេស ស.ស.យ.ក ជ្រើសរើសយកការចែករំលែក មិនបំបែកបំបាក់ មិនមានការស្អប់ ចួលរួមផ្តល់យោបល់កែលម្អ មិនមែនរិះគន់ដើម្បីបំផ្លាញ មិនបំបាក់ទឹកចិត្ត ឬបន្ទោសបង្អាប់គ្នានោះទេ។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម សង្ឃឹមជឿជាក់ថា យុវជនទាំងចាស់ទាំងថ្មីនឹងបន្តអនុវត្តសកម្មភាពសង្គមផ្សេងៗឱ្យកាន់តែផុសផុល ជាងនេះទៅទៀតយុវជនទាំងអស់ត្រូវចូលរួមបណ្តុះគំនិតស្មារតីប្រជាពលរដ្ឋយើងឱ្យចេះស្រឡាញ'បរិស្ថាន ទុកដាក់វេចខ្ជប់សំរាមឱ្យបានត្រឹមត្រូវ នៅតាមទីសាធារណៈ ដើម្បីផ្លាស់ប្តូរនូវឥរិយាបថអសកម្ម មកជាមានទំនួលខុសត្រូវចំពោះសំរាមដែលកើតចេញពីសកម្មភាពរបស់ពួកគាត់ផ្ទាល់។


បន្ទាប់ពីប្រកាសដាក់បញ្ចូលសមាជិកថ្មីនៃក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកងមាសរួចរាល់ លោក ហាន កុសល ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកំពង់ចាម ក៏បានផ្តល់ឱកាសដល់សិស្សជាប់និទ្ទេសA ចំនួន០២នាក់ ក្នុងស្រុកកងមាស ខេត្តកំពង់ចាមដើម្បីឡើងធ្វើការចែករំលែកបទពិសោធន៍នានា ដើម្បីឈានទៅដល់ ការប្រឡងជាប់និទ្ទេសAនាពេលកន្លងទៅថ្មីៗនេះ ៕ដោយ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation